ក្លិប Manchester United នឹងត្រូវចុះហត្ថលេខាជាមួយនឹងកីឡាករទី១របស់ពួកគេនៅរដូវក្តៅនេះ ក្រោយពីយល់ព្រមទិញ Mason Mount ពីក្លិប Chelsea ក្នុងតម្លៃខ្លួន៦០លានផោន (ស្មើនឹង៧៦លានដុល្លារអាមេរិក)។
ក្លិប Chelsea ដែលកំពុងតែលក់ចេញកីឡាករមួយចំនួនបានទឹកប្រាក់ជិត២០០លានផោន ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ ចង់បញ្ចប់រឿងរ៉ាវនៃការផ្ទេររបស់ Mount ហើយការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់ក្រោយពីការពិភាក្សានានារវាងក្លិបទាំង២។
Man United នឹងបង់ប្រាក់ជាគោលចំនួន៥៥លានផោន បូកទាំងប្រាក់ឧបត្ថម្ភនានាចំនួន៥លានផោនផ្សេងទៀត សម្រាប់ខ្សែបម្រើរូបនេះ ដែលត្រូវបានចាត់ទុកដោយលោក Erik ten Hag ថា ជាគោលដៅចម្បង ហើយនិងត្រូវចុះហត្ថលេខាលើកុងត្រារយៈពេល៥ឆ្នាំ នៅកីឡដ្ឋាន Old Trafford ជាមួយនឹងជម្រើសបន្តកុងត្រារយៈពេល១ឆ្នាំទៀត។
ពួកគេក៏កំពុងតែព្យាយាមទិញអ្នកចាំទី Andre Onana ពីក្លិប Internazionale ផងដែរ ខណៈដែលអ្នកចាំទីរូបនេះ ក៏ធ្លាប់បានធ្វើការជាមួយនឹងលោក Ten Hag ផងដែរ ពេលលេងឲ្យក្លិប Ajax។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ