ប្រិយមិត្តអ្នកគាំទ្រគុនខ្មែរពិតជាបានដឹងហើយថាមួយរយៈចុងក្រោយមកនេះ គឺមានការឌឺដងពាក្យសម្តីផ្លែផ្ការវាងលោកគ្រូ ក្រាក់ សម្ភស្ស និងលោកគ្រូ សេន ប៊ុនថេន ។ ដើមឡើយលោកគ្រូក្រាក់សម្ភស្សប្រកាសចង់ប្រកួតលាអាជីពពីអ្នកប្រដាល់ ខណៈដែលលោកគ្រូ សេន ប៊ុនថេន ក៏ចង់ជួបជាមួយលោកគ្រូ ក្រាក់ សម្ភស្ស ដើម្បីបិទអាជីពដូចគ្នា ។
ក្រោយមកលោកគ្រូ ក្រាក់ សម្ភស្ស ក៏បានធ្វើការឆ្លើយតបទៅវិញថាអោយលោកគ្រូ សេន ប៊ុនថេន ទម្លាក់គីឡូត្រឹម 65 មកលោកនឹងវាយជូន ។ ប៉ុន្តែប្រហែលជាខុសគីឡូខ្លាំងពេកនាំអោយការប្រកួតពិបាកនឹងកើតឡើង ស្រាប់តែលេចមុខជើងចាស់ម្នាក់ទៀតគឺលោកគ្រូ ភុំ សារ៉ាយ បានប្រកាសថាចង់សាកវិជ្ជាគុនជាមួយលោកគ្រូក្រាក់សម្ភស្ស ក្នុងប្រភេទទម្ងន់ 63.5 ឬ 65 ដែលទម្ងន់នេះគឺត្រូវគ្នាតែម្តងមិនបាច់តម្លើង ឬសម្រកអ្វីទេ ។តាមដានព័ត៌មានកីឡាប្រចាំថ្ងៃ
ដោយលោកគ្រូ ភុំ សារ៉ាយបានប្រើពាក្យថា “ក្រាក់ សម្ភស្ស អ្នកដែលស័ក្តសមជាមួយនិងក្រាក់ សម្ភស្សឯងមានតែខ្ញុំមួយទេ ក្នុងប្រទេសខ្មែរអ្នកដែលស័ក្តសមបំផុតគឺ ភុំ សារ៉ាយ គីឡូ 63.5 ក៏បាន គីឡូ 65 ក៏បានដែរ” ។ ទាំងអាយុ ទាំងសមត្ថភាព ទាំងបទពិសោធន៍ ទាំងគីឡូ គូនេះគឺត្រូវគ្នាដូចគូពីបុព្វេតែម្តង បើប៉ះគ្នាមែនតើអ្នកគិតថាជើងចាស់មួយរូបណាជាអ្នកទទួលជ័យជម្នះ ។
No comments:
Post a Comment