ទន្ទឹមនឹងចចាមអារ៉ាមនៃការកៀកផ្ទេរទៅចូលរួមជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur វាក៏ដល់ពេលដែល James Maddison សើរើរឿងរ៉ាវចាស់ ខ្លួនធ្លាប់បានសាង ធ្លាប់បានបង្ហោះមើលស្រាលដល់ក្លឹបខាងលើកាលពីជាង ១០ ឆ្នាំមុន។
នេះកីឡាកររបស់ក្លឹបកញ្រ្ជោងខៀវ Leicester City ហាក់មិនជ្រើសយកការបន្ត នៅឈរជើងក្នុងក្របខ័ណ្ឌលំដាប់ទីពីរ Championship ឡើយ ផ្ទុយទៅវិញ គឺរើបម្រាស់ខ្លួនដើរចេញ ដោយមានក្លឹបពីរព្យាយាមចង់បានរវាង Newcastle និង Spurs តែតាមចចាមអារ៉ាមចុងក្រោយហាក់ក្លឹបមាន់ខ្នាយមាសជោគជ័យលើការចរចាបាត់ទៅហើយ។
ត្រៀមនឹងការផ្ទេរទៅក្លឹបស្ថិតក្នុងទីក្រុងឡុង ក៏ស្រាប់តែអ្នកគាំទ្របានចាប់អារម្មណ៍លើគណនីផ្លូវការរបស់កីឡាករវ័យ ២៦ ឆ្នាំ បានលុបចេញនូវ Tweet ដែលបង្ហោះពាក់ព័ន្ធក្លឹបខាងលើ កាលខែវិច្ឆិកា ឆ្នាំ ២០១២។ ដូចពេលនោះសរសេរ៖ “ខ្ញុំស្អប់ Gareth Bale ណាស់ ត្រូវដឹង Wilshere គេល្អជាងអ្នក ១០ ដងផង។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment