ដៃគូល្អបំផុតប្រចាំក្រុមក្នុងក្របខណ្ឌ Premier League តាមរយៈការបង្កើតឱកាសរកគ្រាប់បាល់នៅរដូវកាល ២០២២-២៣ បានបង្ហាញហើយ ដោយកីឡាករក្រុម Manchester City គឺ Kevin de Bruyne និង Erling Haaland មិនស្ថិតនៅលំដាប់កំពូលឡើយ ទោះពួកគេជួយក្រុមលើកពានក្តី។
កីឡាករក្រុម Manchester United និង Newcastle United ស្ថិតក្នុងលំដាប់ទី១ និងទី២ ក្នុងនាមដៃគូល្អក្នុងការបង្កើតឱកាសរកគ្រាប់បាល់។
រដូវកាល ២០២២-២៣ កីឡាករក្រុម Man City ទាំងពីររូប បានជួយក្រុមយ៉ាងខ្លាំងរហូតអាចក្លាយជាក្រុមគ្រងជើងឯកចំនួន ៣ ក្នុងមួយរដូវកាល ក៏ដូចជាពានរង្វាន់ Premier League ៣រដូវកាលជាប់គ្នា។
យ៉ាងណាឆ្លងកាត់ពេញមួយរដូវកាលមកនេះ De Bruyne បង្កើតឱកាសបានចំនួន ២៦លើកជោគជ័យសម្រាប់ Haaland ក្នុងចំណោមឱកាសសរុបចំនួន ៣២លើក ពីសំណាក់ដៃគូទាំងពីរ។
Haaland រដូវកាលដំបូងជាមួយ Man City ឈ្នះស្បែកជើងមាសនៅ Premier League ដោយស៊ុតបានចំនួន ៣៦គ្រាប់ដែលជាកំណត់ត្រាដ៏ច្រើនមិនធ្លាប់មាន នេះក៏ដោយសារតែឥទ្ធិពល De Bruyne ជាមិត្តរួមក្រុម។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment