លោក Pierluigi Collina ធ្លាប់ត្រូវបានសហព័ន្ធស្ថិតិប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកហៅកាត់ IFFHS តែងតាំងជា អាជ្ញាកណ្តាលដែលល្អបំផុតនៅក្នុងបាល់ទាត់រយៈពេល 06 ឆ្នាំជាប់ៗគ្នាពីឆ្នាំ 1998-2003 ។អានព័ត៌មានកីឡាថ្មីៗ
លោកត្រូវបានគេចាត់ទុកជាអាជ្ញាកណ្តាលម្នាក់ដែលគួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នោះគឺដោយសារតែ ការកាត់សេចក្តីរបស់គាត់គឺម៉ឺងម៉ាត់ ម៉ត់ចត់ គាត់និយាយថាមិចគឺអញ្ចឹងហើយគ្មានកីឡាករណាហ៊ានតវ៉ាឫប្រើអាកប្បកិរិយាមិនសមរម្យដាក់គាត់នោះទេ។
លោកជាអាជ្ញាកណ្តាលម្នាក់គ្រប់គ្រងការប្រកួតបានល្អបំផុត ទាំងការគ្រប់គ្រងពេលវេលាមានភាពច្បាស់លាស់ ការកាត់ក្តីមានភាពសុក្រឹតនិងយុត្តិធម៌ ជាពិសេសនោះគឺកែវភ្នែកនិងទឹកមុខដ៏កាចរបស់គាត់ដែលមើលទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះលោក Pierluigi Collina បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពនេះហើយកាលពីឆ្នាំ 2005 កន្លងទៅ។