កីឡាករ ម៉ឺន មេឃា ពិតជាមិនធ្វើអោយបងប្អូនអ្នកគាំទ្រគុនខ្មែរខកបំណងនោះទេ ដោយរូបគេបានប្រកួតឈ្នះកីឡាករជើងខ្លាំងរបស់ចិន ហ្វាង គឺជីង ដោយពិន្ទុ។ នៅក្នុងការប្រកួត China Kick Boxing Premier League ម៉ឺន មេឃា ត្រូវប្រកួតនៅក្នុងគូទី 12 ដែលជាគូរងឯក ត្រូវប៉ះជាមួយនឹងម្ចាស់ផ្ទះចិន។អានព័ត៌មានកីឡាថ្មីៗ
អ្វីដែលអ្នកគាំទ្រចង់បានគឺការផ្សព្វផ្សាយគុនខ្មែរ ក្រោយការដឹកនាំរបស់បង Tommy Kim គឺមិនធ្វើអោយអ្នកគាំទ្រខកបំណងនោះទេ ដោយបានស្នើសុំទៅខាងគេ ចាក់ភ្លេងថ្វាយបង្គំគ្រូនៅមុនការប្រកួតទៀតផង។
ការរាំថ្វាយបង្គំគ្រូនេះ មិនមាននៅក្នុងច្បាប់ Kick Boxing នោះទេ តែគេអនុញ្ញាតអោយរាំដើម្បីបង្ហាញក៏ដូចជាផ្សព្វផ្សាយអំពីគុនខ្មែររបស់យើងផងដែរ ។ នៅក្នុងការប្រកួត ម៉ឺន មេឃា មិនបានធ្វើអោយអ្នកគាំទ្រខកបំណងនោះទេ ដោយគេបានវៃធ្វើអោយកីឡាករចិនត្រូវអជ្ញាកណ្តាលរបស់ដល់ទៅពីរដង តែ មេឃា ក៏ធ្វើអោយអ្នកគាំទ្រភ័យបុកពោះមិនស្ទើរដែរដោយសារតែរូបគេប្រកួតខុសលក្ខ័ណ្ឌធ្វើអោយលោកអជ្ញាកណ្តាលព្រមាននិងដកពិន្ទុផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយក្រោយចប់ការប្រកួត មេឃា នៅតែអាចយកឈ្នះកីឡាករចិនបានហើយ លោកគ្រូ អេ ភូថង ដែលជាអ្នកអោយទឹក ម៉ឺន មេឃា ផ្ទាល់ក៏មិនខុសពីយើងដែលជាអ្នកគាំទ្រផងដែរ ដោយលោកថាមិនបារម្ភរឿងក្បាច់វៃទេ ព្រោះវៃគេអោយរាប់ពីរដងហើយ។
អ្វីដែលបារម្ភគឺការកាត់ពិន្ទុតែម្តង លោកថាមុនប្រកួតបានសិក្សាស្វែងយល់អស់ហើយ ដល់ការប្រកួតជាក់ស្តែងបែរជាភ្លាត់បន្តិច យ៉ាងណាក៏ដោយប្រព័ន្ធដាក់ពិន្ទុរបស់គេគឺមានភាពសុក្រិតនិងយុត្តិធម៌ល្អហើយ។
No comments:
Post a Comment