Saturday, 6 April 2024

មឿន សុខហ៊ុច ប្រាប់មូលហេតុដែលគាត់មិនទទួលបានក្របខ័ណ្ឌដូចគេ

 

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា កីឡាករគុនខ្មែររបស់យើងទទួលបានក្របខ័ណ្ឌរដ្ឋច្រើនមែនទែន ជាពិសេសសម្រាប់អ្នកដែលធ្លាប់កសាងកេរ្តិ៍ឈ្មោះនាំជោគជ័យជូនជាតិ និងអ្នកលើកមុខមាត់ជាតិនៅលើឆាកអន្តរជាតិជាដើម។

យ៉ាងណាមិញ បើងាកមកមើលកីឡាករ មឿន សុខហ៊ុច វិញយើងឃើញថាគាត់រៀងកំសត់ជាងគេបន្តិចដោយសារតែកន្លងមកនេះគាត់តស៊ូយូរមកហើយជាមួយវិស័យគុនខ្មែរ និងធ្លាប់នាំជោគជ័យជាច្រើនជូនជាតិមាតុភូមិផងដែរ ប៉ុន្តែគាត់មិនទាន់ទទួលបានក្របខ័ណ្ឌដូចកីឡាករគុនខ្មែរមួយចំនួនទៀតនៅឡើយទេ។អានព័ត៌មានកីឡាថ្មីៗ

ជុំវិញបញ្ហានេះ មឿន សុខហ៊ុច ក៏បានលើកឡើងច្បាស់ៗអំពីមូលហេតុដែលគាត់មិនទទួលបានក្របខ័ណ្ឌដូចជាគេ ក្នុងនោះដែរគាត់បាននិយាយថា បានជាគាត់មិនទទួលបានក្របខ័ណ្ឌរដ្ឋដូចជាគេគឺដោយសារតែ រើសទ្រនំនៅជាមួយក្លឹបខុសកាលពីកន្លងមក។

ពោលគឺម្ចាស់ក្លឹបគេមិនសូវគិតគូរពីគាត់នោះទេ គេគិតតែប្រយោជន៍ផ្ទាល់ខ្លួនគេ កីឡាករបើប្រកួតកើតគេឲ្យប្រកួត ប៉ុន្តែបើប្រកួតមិនកើតគេនិងលក់ចេញភ្លាមៗដោយមិនខ្វល់ពីអ្វីទាំងអស់។

ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏ធ្លាប់សុំគេចូលក្របខ័ណ្ឌផងដែរ ប៉ុន្តែហាក់បីដូចជាគ្មាននរណាជួយនិងអើពើជាមួយគាត់នោះទេ។ គួររំលឹកឡើងវិញថា កីឡាករ មឿន សុខហ៊ុច ហាក់មិន​សូវកាក់កបនោះទេនៅមួយរយៈចុងក្រោយនេះជាមួយគុនខ្មែរ។

ដោយរូបគេតែងតែបរាជ័យនៅក្នុងកម្មវិធីធំៗដូចជាការប្រកួតដណ្តើមឡាននៅក្នុងកម្មវិធី Boostrong ជាដើម។ យ៉ាងណាមិញ រូបគេក៏ទើបតែទទួលបានឡានមួយគ្រឿងផងដែរពីលោកឱកញ៉ា ស្រី ចាន់ថន ដើម្បីជាការលើកទឹកចិត្តផងដែរ ៕

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...