កីឡាករជម្រើសជាតិកម្ពុជា និងបឹងកេតលេខ៩ សៀង ចន្ធា បានធ្វើដំណើរនៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកក្កដានេះដើម្បីធ្វើតេស្តសុខភាពចុងក្រោយនៅក្លិប AL SHAHANIYA នៃលីគលំដាប់ទី២របស់ប្រទេសកាតារ។
មុនពេលចេញដំណើរ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក និងមិត្តរួមក្រុម នៃក្លិបបាល់ទាត់បឹងកេត បានចូលរួមក្នុងពិធីអាហារសាមគ្គី ដើម្បីជូនដំណើរកីឡាករ សៀង ចន្ធា ទៅធ្វើតេស្តសុខភាពនៅក្លិបបាល់ទាត់ AL SHAHANIYA នៃលីគលំដាប់ទីពីរ ប្រទេសកាតារ មុនការចុះកិច្ចព្រមព្រៀងក្នុងលក្ខខ័ណ្ឌខ្ចីជើង។
សៀង ចន្ធា នឹងក្លាយជាកីឡាករបាល់ទាត់កម្ពុជាទី១ដែលទៅលេងនៅលីគរបស់ប្រទេសកាតារ បន្ទាប់ពីចុះកុងត្រារួចរាល់។ ភាគរយច្រើនបំផុតដែលនឹងត្រូវចុះកុងត្រា ដោយសារលក្ខខណ្ឌផ្សេងៗបានឯកភាពរួចរាល់ហើយ។
នេះជាកីឡាករទី២របស់បឹងកេតដែលបានអនុញ្ញាតឲ្យសមាជិករបស់ខ្លួនចាញចេញទៅប្រកបអាជីពនៅក្រៅប្រទេស បន្ទាប់ពី ចាន់ វឌ្ឍនាកា ដែលកំពុងពេញល្អបានទៅលេងនៅលីគទី២របស់ប្រទេសជប៉ុនកាលពីឆ្នាំ២០១៧៕តាមដានព័ត៌មានបាល់ទាត់ថ្មីៗ