ជំនួបបើកឆាករឹត្តិការណ៍ Women’s World Cup ក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់នឹងដំណើរការតាមគម្រោងដដែល បើទោះមានការបាញ់ប្រហាបណ្តាលឱ្យស្លាប់មនុស្ស៣នាក់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។
ក្រុមសហម្ចាស់ផ្ទះ នូវែលសេឡង់ នឹងត្រូវជួបស្វាគមន៍ក្រុមន័រវេសនៅជំនួបបើកឆាកពូល A ក្នុងកីឡដ្ឋាន Eden Park នារសៀលវេលាម៉ោង ២។ មន្ត្រីប៉ូលីសនូវែលសេឡង់បានននិយាយថា ពួកគេបានគ្រប់គ្រងលើស្ថានភាពរួចរាល់ ហើយឧប្បត្តិហេតុគឺដាច់ដោយឡែក និងមិនមានហានិភ័យផ្នែកសន្តិសុខការប្រកួតឡើយ។
បើតាមសេចក្តីថ្លែងការណ៍របស់ FIFA បានបង្ហាញពីការសម្រេចចិត្ត បន្តដំណើរការប្រកួតតាមគម្រោងប្រកួតតាមកាលវិភាគ បន្ទាប់ពីបានពិភាក្សាជាមួយនឹងអាជ្ញាធរនូវែលសេឡង់ និងក្រុមដែលមកចូលរួម ដែលបានបញ្ជាក់ពីកីឡាករ និងបុគ្គលិកក្រុម។
FIFA សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតបន្ទាប់ពីឧប្បត្តិហេតុដែលបានកើតឡើងនៅព្រឹកនេះក្នុងទីក្រុង Auckland/ Tamaki Makaurau និងក្នុងទីក្រុង Aotearoa ប្រទេសនូវែលសេឡង់។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment