ក្លឹបបារាំង Paris Saint-Germain កំពុងស្ថិតក្នុងដំណើរត្រៀមប្រកួតមិត្តភាពទល់ក្លឹបអាស៊ី Al Nassr និងទល់បណ្តាក្លឹបអឺរ៉ុបមួយចំនួនផ្សេងទៀត ហើយឃើញថាកីឡាករកំពូលៗសុទ្ធសឹងបានត្រលប់មកហ្វឹកហាត់ជាធម្មតា រួមបញ្ចូលទាំងចំណូលថ្មីទើបទិញបានច្រើនរូប។
យ៉ាងណាងាកមក Neymar Jr វិលមកទីលានសារនេះ គេបានរំឭកទៅរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ទាំងគ្រាកន្លងមកនៅបរាជ័យមិនគួរឲ្យចងចាំកាលពីចុងឆ្នាំ ២០២២ នៅប្រទេសកាតារ ដូចគ្នាក៏បានសង្កត់ធ្ងន់ជាថ្មី អំពីរឿងដែល PSG មិនទាន់ស្គាល់ជាតិឈ្នះពានអឺរ៉ុប សូម្បីតែម្តង។
នៅបទសម្ភាសន៍ជាមួយ YouTuber, Casimiro Miguel តារាឆ្នើមប្រេស៊ីលបានរៀបរាប់៖ “ខ្ញុំបានស្រក់ទឹកភ្នែកជាបន្តបន្ទាប់ នេះខ្ញុំបានយំ ៥ ថ្ងៃជាប់គ្នា ព្រោះអីក្តីស្រមៃរបស់យើងដែលនៅចំពោះមុខ បែរជារំលេចទៅបាត់ត្រឹមតែមួយរំពេច វាជាអារម្មណ៍ដែលពិបាកទទួលយក ខ្ញុំពិតជាមិនចង់ឆ្លងកាត់វាម្តងទៀតទេ”។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment