ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះលើម្ចាស់ផ្ទះ Young Elephants ដោយលទ្ធផល ៣-២ ជើងទី១វគ្គជម្រុះជើងឯកក្លិបអាស៊ាន ASEAN Club Championship ២០២៤-២៥។
ការប្រកួតវគ្គទី១ ព្រះខ័នរាជស្វាយរៀងបានគ្រប់គ្រងបាល់ និងវាយសម្រុកយ៉ាងខ្លាំង។”អានពត៌មានកីឡាប្រចាំថ្ងៃ
ដល់នាទីទី១៩ ខ្សែបម្រើប្រយុទ្ធ Gabriel Silva ស៊ុតឲ្យក្រុមភ្ញៀវនាំមុខ ០-១ មុន ប៉ុន្តែដល់នាទី៣៣ Young Elephants បានតាមស្មើ ១-១ តាមការស៊ុតពិន័យ១១ម៉ែត្រដោយខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takumu Nishihra។
កន្លងទៅបានតែ៣នាទីទៀតប៉ុណ្ណោះ អ្នកចាំទី វីរៈ ដារ៉ា ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន បន្ទាប់ពីបង្កកំហុសក្រៅប្រអប់គ្រោះថ្នាក់ ដូច្នេះអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ត្រូវដូរចូលជំនួស គួច ដានី ដើម្បីចាំទីដែលមានគ្នាតែ១០នាក់ទល់នឹងម្ចាស់ផ្ទះមានគ្នា១១នាក់។
ការទាត់ពិន័យហ្វ្រីឃីកនៅនាទី៣៧របស់កីឡាករអ៊ូបេគីស្ថាន Shokhrukh ផុតដៃអ្នកចាំទីរបស់ព្រះខ័នរាជស្វាយរៀងចូលទីបានសម្រេចដើម្បីនាំមុខ ២-១ មុនពេលចប់វគ្គទី១។
ចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀងនៅតែគ្របសង្កត់ និងសម្រុកខ្លាំងដដែល បើទោះជាមានគ្នាតែ១០នាក់។ អ្វីដែលកាន់តែអំណោយផលសម្រាប់ក្រុមភ្ញៀវទៀតនោះគឺអ្នកចាំទីរបស់ Young Elephants ត្រូវបានពិន័យកាតក្រហមដែរដើម្បីបណ្តេញចេញពីទីលាន បន្ទាប់ពីបង្កកំហុសនៅក្រៅប្រអប់គ្រោះថ្នាក់។
ការលេង១០នាក់ទល់១០នាក់ ព្រះខ័នរាជស្វាយរៀង រឹតតែវាយសម្រុកខ្លាំង ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺនៅពេលដូរ ញាណ សុស៊ីដាន និង មិន រតនៈ ចូលបានធ្វើឲ្យតំបន់ប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងកាន់តែរស់រវើក។
No comments:
Post a Comment