កីឡាករវ័យ២៧ឆ្នាំ Yoshiki Takei កំពុងទទួលបានជោគជ័យយ៉ាងខ្លាំងសម្រាប់អាជីពប្រដាល់ឃីកបុកស៊ីង និងប្រដាល់សកល បន្ទាប់ពីរូបគេបានចាប់ផ្តើមអាជីពតាំងពីឆ្នាំ២០១៤ ដែលមិនទាន់ស្គាល់បរាជ័យសោះក្នុងអាជីពប្រដាល់សកល។
Takei បានបង្ហាញខ្លួនក្នុងការប្រកួតអាជីពឃីកបុកស៊ីងដំបូងជាមួយកីឡាករ Tasuku នៅសង្វៀន Krush.47ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ ពេលនោះ រូបគេបានឈ្នះការប្រកួតដោយផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី១។”អានពត៌មានកីឡាប្រចាំថ្ងៃ
ស្ថិតិប្រកូតសម្រាប់កីឡាឃីកបុកស៊ីង តាំងពីយុវជនរហូតដល់អាជីព រូបគេបានឡើងសង្វៀនចំនួន៤២លើក ឈ្នះ៣១លើក ចាញ់១០លើក និងស្មើ១លើក
សមិទ្ធផលក្នុងការប្រកួតយុវជនសម្រាប់ឃីកបុកស៊ីង Takei បានឈ្នះខ្សែក្រវាត់ជម្រើសជាតិជប៉ុន Kickboxing Federation ឆ្នាំ២០១១ ឈ្នះខ្សែក្រវាត់ WINDY Super Fight ២ខ្សែ ឆ្នាំ២០១០ និង២០១១។
ការប្រកួតកម្រិតអាជីព រូបគេបានឈ្នះខ្សែក្រវាត់ WINDY Super Fight ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់ K-1 Super Bantamweight Grand Prix ឆ្នាំ២០១៧ និង២០១៩ ហើយបន្ដឈ្នះខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០១៩។
បន្ទាប់ពីប្រឡូកក្នុងកីឡាឃីកបុកស៊ីងអស់រយៈពេល១៥ឆ្នាំ កីឡាករ Takei បានប្តូរមកប្រកួតប្រដាល់សកល។
ឆ្នាំ២០២១ រូបគេបានចាប់ផ្តើមប្រកួតប្រដាល់សកលអាជីពលើកដំបូងដោយបានយកឈ្នះកីឡាករ Kazunori Takai។
ក្រោយការប្រកួតឈ្នះ៤លើកជាប់គ្នា កីឡាករ Takei ទទូលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ OPBF ជាមួយកីឡាករ Pete Apolinar។
ជាលទ្ធផល រូបគេទទួលបានជ័យជម្នះ និងបានគ្រងខ្សែក្រវាត់ប្រដាល់សកលជាលើកដំបូង។ បន្ទាប់ពីក្លាយជាម្ចាស់ខ្សែក្រវាត់ OPBF រូបគេបានប្រកួតការពារខ្សែក្រវាត់ឈ្នះកីឡាករ Bruno Tarimo។
No comments:
Post a Comment