កីឡាករទម្ងន់ធ្ងន់របស់កម្ពុជា ព្រំ សំណាង បានប្រើពេលប្រមាណ ៥នាទី ដើម្បីផ្តួលអ្នកលេងមកពីអ៊ីរ៉ង់ Mehdi Kalili ឱ្យសន្លប់ សម្រាប់ការប្រកួតនៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ចំណែកកីឡាករ ណង សៅ, វង្ស វិឆ័យ និងកីឡាការិនី មឿយ សឹង ក៏ទទួលបានជ័យជម្នះផងដែរ ប៉ុន្តែអ្នកប្រដាល់ ម៉ានូ សិល្បៈ និង សំណាង ចុងក្រោយ សុទ្ធតែត្រូវបានអ្នកប្រយុទ្ធរបស់អ៊ីរ៉ង់ វាយឱ្យសន្លប់ធំ នៅក្នុងទឹកទី១ដូចគ្នា។”អានពត៌មានកីឡាប្រចាំថ្ងៃ
សម្រាប់ការបើកឱ្យមានការប្រកួតប្រដាល់ឡើងវិញរបស់សង្វៀនប៉ុស្តិ៍លេខ ៥ កាលពីល្ងាច និងយប់ថ្ងៃទី១៨ ខែឧសភា កន្លងមកនេះ បានក្លាយជាការប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង ព្រោះវាជាលើកដំបូង ដែលសង្វៀនមួយនេះ បានដាក់ឱ្យមានការប្រកួតគូមិត្តភាពអន្តរជាតិរហូតដល់ ៦គូ និងមានការប្រកួតគូថ្នាលរបស់កីឡាករក្នុងស្រុក១គូទៀត សរុបមាន៧គូ។
ជាមួយការសម្រិតសម្រាំងនាំយកកីឡាករ កីឡាការិនីមានសមត្ថភាពល្អៗទាំងខ្មែរ និងបរទេសមកប្រកួត នៅក្នុងថ្ងៃបើកកម្មវិធីប្រដាល់ជាថ្មីនេះ ត្រូវបានលោក ហួង តារាមុនី អគ្គនាយកស្ថានីយទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ចាត់ទុកថា ជាការបើកទំព័រសករាជថ្មីរបស់សង្វៀនប៉ុស្តិ៍លេខ៥ ដើម្បីបង្កើតឱ្យមានទស្សនីយភាពនៃការប្រកួតកាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រ ក៏ដូចជាផ្តល់លទ្ធភាពដល់កីឡាករ កីឡាការិនីកម្ពុជាកាន់តែច្រើន ក្នុងការពង្រឹងសមត្ថភាព និងរកបានចំណូលលើការចាប់យកអាជីពជាអ្នកប្រដាល់នេះ។
No comments:
Post a Comment