បន្ទាប់ពីឆ្លងកាត់ឧបសគ្គជាច្រើនខែរហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC Kun Khmer Championship ដែលការប្រកួតនឹងមកដល់នៅថ្ងៃទី១០ឧសភា ឆ្នាំ២០២៤ខាងមុខនេះ តើនរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់អមដោយប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសម្ធាប់នេះ…?ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ
កម្មវិធីសេនាគុនខ្មែរយ័ន្ត៨ទិស ដណ្ដើមខ្សែក្រវាត់ IPCC Kun Khmer Championship ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ខណៈការប្រកួតបានជម្រុះអស់ជាច្រើនសប្ដាហ៍ទម្រាំរកឃើញជើងខ្លាំង២រូបឡើងមកពីវគ្គពាក់ផ្ដាច់ព្រ័ត នោះគឺ កីឡាករ ចាន់ សំអាត និងកីឡាករ ធី វ៉ារិទ្ធ។
ចំណែក កីឡាករមកពីមីយ៉ាន់ម៉ា ស្សាវ ម៉ូហ៉្សាវ ក៏នឹងត្រូវឡើងជួបកីឡាករ សេក ចៅជូត ដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ផងដែរ។ យ៉ាងណា មតិអ្នកគាំទ្រភាគច្រើន បានផ្ញើក្ដីសង្ឃឹមលើកីឡាករ ចាន់ សំអាត ពីព្រោះខ្លាចាស់ភ្នំដងរែករូបនេះ មានបទពិសោធជោគជាំលើសង្វៀន ច្រើនជាងកីឡាករដែលចូលវាយបុក ធី វ៉ារិទ្ធ ប៉ុន្តែអ្នកគាំទ្រខ្លាចាស់ភ្នំដងរែកបារម្ភថា អាចនឹងចាញ់ស៊ុហ្វ សិស្សប្អូន ដែលមានកម្លាំងខ្លាំងជាង និងមានភាពធន់ស្វិតមិនងាយស្រកស្រុតនោះឡើយ។
ដ្បិតថាសិស្សច្បង ចាន់ សំអាត មានបទពិសោធច្រើនពិតមែន តែវ័យរបស់គេហាក់ដូចរាងជ្រែបន្តិចទៅហើយ ដូច្នេះកម្លាំងស៊ុហ្វអាចនឹងចាញ់ប្រៀបគឺជារឿងចៀសមិនផុត។ យ៉ាងណា រវាងកីឡាករ ធី វ៉ារិទ្ធ និងខ្លាចាស់ភ្នំដងរែក ចាន់ សំអាត ដែលបានកាន់ដៃគ្នាឡើងមកដល់វគ្គផ្ដាច់ព្រ័តនេះ សុទ្ធសឹងតែជាកីឡាករមានសមត្ថភាព ទើបអាចបោះជំហានឈានជើងមកដល់ចំណុចនេះ។
មែនទែនទៅ អ្នកទាំងពីរម្នាក់ៗសុទ្ធតែមិនទាន់មានខ្សែក្រវាត់ IPCC Kun Khmer Championship នេះគ្រងលើស្មានៅឡើយទេ ដូច្នេះ រាល់ចម្ងល់ទាំងអស់នឹងទទួលបានចម្លើយនៅពេលដែលបញ្ចប់ការប្រកួត ជាក់ជាមិនខាន៕
No comments:
Post a Comment