ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីពិធីដង្ហែពានរង្វាន់ធំទាំងពីរនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ លើកទី១៧ និងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ
ពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ជាផ្លូវការនឹងធ្វើនៅល្ងាចថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅកីឡដ្ឋានស្មាត អអេសអិន ដែលជាការប្រកួតចុងក្រោយនៃលីគរដូវកាលនេះ រវាងម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយក្រុមជើងឯកព្រះខ័នរាជស្វាយរៀង។
ដូច្នេះការប្រគល់ពានរង្វាន់នៅកីឡដ្ឋានស្មាត អអេសអិន គឺមិនអាចធ្វើឲ្យគាំទ្រដ៏ច្រើនអាចចូលរួមទស្សនា និងគាំទ្រលើកទឹកចិត្តផ្ទាល់ដូចនៅកីឡដ្ឋានខេត្តស្វាយរៀងឡើយ។
ទន្ទឹមជាមួយគ្នានេះ ឯកឧ្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀងសូមការអធ្យាស្រ័យពីអ្នកគាំទ្រដែលមិនអាចរៀបចំពិធីប្រគល់ពានរង្វាន់នៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង។
ទោះបីជាយ៉ាងណា ឯកឧត្តមប្រធានក្លិបបានប្រកាសពីពិធីដង្ហែពានរង្វាន់ធំទាំងពីរនៅទីរួមខេត្តស្វាយរៀងដែលមានការប្រគំតន្ត្រី និងល្បែងកម្សាន្តជាច្រើនដើម្បីឲ្យអ្នកគាំទ្រ
ស្រឡាញ់ចូលចិត្តបាល់ទាត់នៅខេត្តស្វាយរៀងបានចូលរួមគាំទ្រ អបអរសាទរ និងសប្បាយរីករាយជាមួយគ្នា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
ព្រះខ័នរាជស្វាយរៀងបានក្លាយជាក្រុមដំបូងគេក្នុងរយៈពេល១៦ឆ្នាំចុងក្រោយដែលបានឈ្នះពានរង្វាន់ធំ២ក្នុង១រដូវកាលគឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និង ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ បន្ទាប់ពីភ្នំពេញក្រោនធ្លាប់ឈ្នះពានរង្វាន់ទាំងពីរក្នុង១រដូវកាល កាលពីឆ្នាំ២០០៨។
No comments:
Post a Comment