កីឡាករគុនខ្មែរ ប៊ុន សុធា និងកីឡាករកម្ពុជា-ប្រេស៊ីល សែន ចន្ទរិទ្ធីគុន បានឈ្នះខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោក ប៉ុន្តែកីឡាករអ៉ីរ៉ង់តំណាងគុនខ្មែរ អាលៀ អាសហ្គា ត្រូវបានកាត់ក្តីឲ្យចាញ់ពិន្ទុកីឡាករថៃទាំងសោកស្តាយបំផុត។
ក្រោយខកខានឡើងសង្វៀនអស់រយៈពេលជាច្រើនខែកីឡាករប្រេស៊ីលទទួលបានសញ្ជាតិខ្មែរ សែន ចន្ទរិទ្ធីគុន នៅតែមានសមត្ថភាពល្អតាមរយៈរន្ទះជើងទាត់ដ៏ធ្ងន់ និងជង្គង់។អានព័ត៌មានកីឡាថ្មីៗ
រូបគេទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករតួកគី ស៊ីណាន ឆាឡា ដើម្បីគ្រងខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៧៥គីឡូក្រាម យប់ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។
នៅយប់ជាមួយគ្នានេះ ប៊ុន សុធា បានតស៊ូពីការដុនដាបដើមទឹកទី១ដើម្បីវាយបកលើកីឡាករម៉ាឡេស៊ី រហូតទទួលបានជ័យជម្នះ។
ចូលទឹកទី១ភ្លាម កីឡាករម៉ាឡេស៊ី អ៊ូម៉ា រេដវូហ្វ ចូលវាយដោយបច្ចេកទេសតាមរយៈការទាត់ ជង្គង់ និងកែង។
អ្វីដែលគួរឲ្យកត់សំគាល់ រូបគេបានទាត់ពោះ ប៊ុន សុធា ឲ្យស្រុតស្ទើរតែដួលទៅហើយ ប៉ុន្តែអ្នកលេងគុនខ្មែរបានតស៊ូ និងចូលបុកកែងចុងទឹកធ្វើឲ្យកីឡាករម៉ាឡេស៊ីបែកឈាម។
នៅទឹកទី២ ប៊ុន សុធា នៅតែធ្វើបានល្អតាមរយៈការវាយកែង និងកណ្តាប់ដៃ ហើយចូលទឹកទី៣ រូបគេវាយឲ្យអាជ្ញាកណ្តាលរាប់ អ៊ូម៉ា វេដ វូហ្វ ៨ម្តង។
ចប់ការប្រកួត ប៊ុន សុធា ទទួលបានជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទដើម្បីគ្រងខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៥៧គីឡូក្រាម។
ការប្រកួតដណ្តើមខ្សែក្រវាត់ ISKA មួយគូទៀតទំនងជាធ្វើឲ្យអ្នកគាំទ្រ និងសាមីខ្លួនកីឡាករសោកស្តាយមិនស្ទើរទេនៅពេលកាត់សេចក្តីឲ្យចាញ់កីឡាករថៃ ផនសាវ៉ាន ជេអ័រ ដោយពិន្ទុ។
No comments:
Post a Comment