ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះនឹងក្លាយជាជើងឯកលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះ បន្ទាប់ពីបន្តរក្សាជ័យជម្នះក្នុងសប្តាហ៍ទី២៦ដើម្បីនាំមុខ៧ពិន្ទុលើគូប្រជែងតែមួយគត់គឺភ្នំពេញ ភ្នំពេញក្រោន។អានព័ត៌មានកីឡាថ្មីៗ
ឆ្លងកាត់២៦ប្រកួត ព្រះខ័នរាជស្វាយរៀង រកបាន៦៨ពិន្ទុ ពីការឈ្នះ២២ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត ខណៈគូប្រជែងភ្នំពេញក្រោន រកបាន៦១ពិន្ទុ ឈ្នះ១៩ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត។ សម្រាប់ជុំទី៣នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ មុនពេលបន្តវគ្គ៤ក្រុមចុងក្រោយមាន៣ប្រកួត។
ដោយសារនាំមុខ ភ្នំពេញក្រោនរហូតដល់៧ពិន្ទុទៅហើយ ព្រះខ័នរាជស្វាយរៀងត្រូវការតែ៦ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯករដូវកាលនេះ បើទោះបីជាភ្នំពេញក្រោនឈ្នះទាំង៤ប្រកួតចុងក្រោយក៏ដោយ។
ជាមួយគ្នាក្រុមបាល់ទាត់៨ផ្សេងទៀតសុទ្ធតែអស់ឱកាសប្រជែងជើងឯកហើយ។ វិសាខា និង បឹងកេត បានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយជាមួយ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។ ១ប្រកួតទៀតក្នុងជុំទី៣របស់ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃសៅរ៍ ទី២០ ខែមេសា។
No comments:
Post a Comment