ពានរង្វាន់សម្ដេចតេជោ៖ ការប្រកួតវគ្គផ្ដាច់ព្រ័តដណ្ដើម យកចំណាត់ថ្នាក់លេខ៣ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ សម្រាប់រដូវកាល២០២៣-២០២៤ នារសៀលថ្ងៃទី២៨ មេសា ឆ្នាំ២០២៤ រវាងក្រុម វិសាខា ប៉ះជាមួយក្រុម បឹងកេត នៅឯពហុកិឡាដ្ឋានជាតិអូឡាំពិក ដំណើរការទៅពេញ៩០នាទី ដោយបញ្ចប់ត្រឹមលទ្ធផល០-០។
ក្នុងស្ថានភាព ដ៏តានតឹងបំផុត តម្រូវឱ្យក្រុមទាំងពីរធ្វើការស៊ុតបាល់ពិន័យកាត់សេចក្ដី១១ម៉ែត្រ។
នៅក្នុងការសុតបាល់១១ម៉ែត្រម្នាក់៥គ្រាប់ អ្នកចាំទី កែវ សុខសិលា របស់វិសាខា ជួយក្លឹបអ្នកមានធូធារមួយនេះគ្រងជើងឯកចំណាត់ថ្នាក់លេខ៣។
ខណៈដែលខ្សែប្រយុទ្ធ ក្រុម របស់ វិសាខា កីឡាករ ចូណាតា បាស្ដូស ទទួលបានស្បែកជើងមាសជាកីឡាករដែលស៊ុតបញ្ចប់ទីច្រើនជាងគេ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ
ការប្រកួតប្រជែងដណ្ដើមយកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ លើកទី១៧ រដូវកាល ២០២៣-២០២៤ រវាងក្រុមអ្នកមានធូធារ វិសាខា ជាមួយក្រុម បឹងកេត អេហ្វស៊ី បានបើកការវាយប្រហារគ្នាទៅវិញទៅមកលើសមរភូមិវាលស្មៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយចាយពេលអស់៩០នាទីពេញ ខណៈដែលក្រុមទាំងពីរសុទ្ធសឹងតែមានឱកាសដូចគ្នាក្នុងការបំប៉ោងសំណាញ់ទីទៅលើដៃគូ ប៉ុន្តែហាក់មិនមានសំណាងទាល់តែសោះ។
ឈានចូលដល់ការស៊ុតបាល់ពិន័យកាត់សេចក្ដី១១ម៉ែត រវាងក្រុមទាំងពីរក្រុមបឹងកេត បានស៊ុតបាល់ពិន័យវាយបកគ្នាទៅមកក្នុងលទ្ធផល ៣-៣ ប៉ុន្តែឱកាស២គ្រាប់ចុងក្រោយរបស់បឹងកេត ត្រូវបានបញ្ចប់ក្រោមដៃរបស់អ្នកចាំទី កែវ សុខសិលា ខណៈដែលវិសាខាមាន៤គ្រាប់នៅក្នុងដៃនាំមុខទៅហើយ។
ដូច្នេះ ការជួយសង្គ្រោះបាល់ពីអ្នកចាំទី កែវ សុខសិលា ដោយបញ្ចប់ការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្នុងលទ្ធផល ៤-៣ ជួយឱ្យក្រុម វិសាខា ឈ្នះជើងឯកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ លើកទី១៧ រដូវកាល២០២៣-២០២៤នេះ៕
No comments:
Post a Comment