កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា ព្រំ សំណាង បានអះអាងថា ការកើតទុក្ខមិនសុខចិត្តរបស់អ្នកប្រដាល់មីយ៉ាន់ម៉ា Tun Tun Min ដែលធ្លាប់ចាញ់រូបគេក្នុងការប្រកួតនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នោះ អាចនឹងដាច់ស្រឡះ ហើយក៏អាចនឹងមានអ្នកសន្លប់ទៀតផង ខណៈអ្នកទាំង ២ នេះ ត្រូវបានដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ Ultimate ASIAN Kun Khmer World Championship នៅលើសង្វៀនថោន នាយប់ម៉ោង ៨ ថ្ងៃព្រហស្បតិ៍នេះ។អានព័ត៌មានកីឡាថ្មីៗ
សម្រាប់ការធ្វើដំណើរមកកាន់ទឹកដីកម្ពុជាជាថ្មីរបស់ Tun Tun Min លើកនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ ព្រោះកីឡាករលំដាប់ខ្លាំងរបស់មីយ៉ាន់ម៉ារូបនេះ បានទន្ទឹងរង់ចាំជំនួបមួយនេះជិត ១ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ ជាពេលដែលរូបគេបានចាញ់ពិន្ទុ ព្រំ សំណាង ទាំងមិនអស់ចិត្ត ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្នុងទម្ងន់ ៨១ គីឡូក្រាម នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣។
រំឭកទៅដល់ការប្រកួត នៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលខ្លួនបានឈ្នះមេដាយមាសជូនជាតិ ជាលើកដំបូងនោះ ព្រំ សំណាង បាននិយាយថា៖ «ខ្ញុំធ្លាប់ជួបកីឡាករ Tun TunMin នៅស៊ីហ្គេម ឆ្នាំ ២០២៣ ហើយលទ្ធផលយើងធ្វើបានល្អ ដោយបានមេដាយមាស ប៉ុន្តែគាត់ថា គាត់មិនអស់ចិត្ត តែក្រោយពេលគាត់បានមើលវីដេអូនៃការប្រកួតនោះឡើងវិញហើយ គាត់ក៏បានលុបការបង្ហោះសារគាត់ចេញវិញ»។
No comments:
Post a Comment