កីឡាករកូនខ្មែរ-អាមេរិក សំ សុវណ្ណកេសា (Sovankesa Som) ដែលកំពុងសាងបានភាពល្បីល្បាញ សម្រាប់ការប្រកួតប្រដាល់នៅក្រៅប្រទេស ជាពិសេសនៅអាមេរិក ដោយដណ្តើមបានខ្សែក្រវាត់ចំនួន ២នោះ បានបង្ហាញឆន្ទៈកាន់តែខ្ពស់ក្នុងការប្រកួតតំណាងឱ្យកម្ពុជា ហើយរូបគេក៏មានបំណងធ្វើដំណើរមកបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខអ្នកគាំទ្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះដែរ។អានព័ត៌មានកីឡាថ្មីៗ
បើទោះបីជា សំ សុវណ្ណកេសា មិនធ្លាប់បានប្រកួតតំណាងឱ្យកម្ពុជាជាផ្លូវការ ក្នុងនាមជាកីឡាករជម្រើសជាតិកម្ពុជា ក្រោមការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប៉ុន្តែកីឡាករមានឈាមជ័រជាខ្មែរ កើតនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដែលមានជំនាញទាំងប្រដាល់គុនខ្មែរ, ឃីកបុកស៊ីងនិងគុនចម្រុះ MMA រូបនេះ តែងតែបានបង្ហាញទង់ជាតិកម្ពុជា នៅរាល់ការប្រកួតរបស់គេ ហើយគេក៏បានសាក់ពាក្យ «គុនខ្មែរ» នៅជាប់ដើមទ្រូងរបស់ខ្លួនឯងទៀតផង។
ជាមួយការលះបង់ប្រកបដោយភាពប្រាកដប្រជារបស់ សំ សុវណ្ណកេសា បានធ្វើឱ្យអ្នកគាំទ្រកម្ពុជា មានការកោតសរសើរខ្លាំង ហើយបានចាត់ទុកកីឡាករខ្មែរ-អាមេរិករូបនេះ ទៅនឹងកីឡាករប្រដាល់គុនខ្មែរល្បីៗរបស់កម្ពុជានាពេលបច្ចុប្បន្ន ដូចជា ធឿន ធារ៉ា និង ព្រំ សំណាង ជាដើម ព្រោះ សុវណ្ណកេសា ក៏មានប្រជាប្រិយភាពខ្លាំងនៅអាមេរិក និងមានសមត្ថភាពប្រកួតខ្លាំង ដោយធ្លាប់ឈ្នះបានខ្សែក្រវាត់ចំនួន២ទៀតផង។
No comments:
Post a Comment