Luis Suarez បានប្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់គឺ Gremio ថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់ហើយ នេះបើយោងតាម GZH។
កីឡាករអ៊ុយរូហ្គាយរូបនេះ មានបញ្ហាឈឺជង្គង់ ដែលនេះធ្វើឱ្យអតីតខ្សែប្រយុទ្ធ Barcelona ពិបាកក្នុងការបន្តអាជីពបាល់ទាត់របស់គាត់បន្តទៀត។ ស្របពេលបច្ចុប្បន្ន ក្រោយពីចាកចេញពីក្លិបយក្សអេស្ប៉ាញ Atlético Madrid នៅឆ្នាំ២០២២ តារាជើងស៊ុតរូបនេះ បានផ្លាស់ទៅលេងនៅក្លិបប្រេស៊ីល Gremio។
អ្នកតំណាងរបស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ នឹងជួបក្លឹបនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សារអំពីគម្រោងបញ្ចប់អាជីពបាល់ទាត់របស់ Luis Suarez ។ ជាមួយគ្នានេះ កិច្ចសន្យារបស់អតីតកីឡាករហ្សងក្រហម Liverpool នឹងត្រូវផុតកំណត់នៅខែធ្នូ ឆ្នាំ ២០២៤ ខណៈ Suarez ប្រហែលជាមិនអាចគោរពតាមកុងត្រាដែលបានកំណត់នោះទេ ដោយសារបញ្ហារបួសមិនអាចបន្តអាជីពបាន។
មានព័ត៌មានមួយចំនួនបាននិយាយថា ក្លិប Inter Miami បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរូបនេះ ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្លិបប្រេស៊ីល Gremio ប៉ុន្តែឥលូវនេះ Luis Suarez បានសម្រេចបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់គាត់បាត់ទៅហើយ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment