យោងតាមអ្នករាយការណ៍របស់ទូរទស្សន៍ beIN Sports លោក Khaled Waleed ដែលជាប្រភពស្និទ្ធនឹងប្រធានក្លឹប Barcelona លោក Joan Laporta បានឲ្យដឹងថា បច្ចុប្បន្ន Barca កំពុងចរចារជាមួយ PSG ដើម្បីនាំយក Neymar ត្រឡប់ទៅក្លឹបវិញ។
ថ្វីត្បិតតែរឿងនេះអាចនឹងពិបាកកើតឡើងបន្តិចក៏ដោយ ប៉ុន្តែវាជាការពិតដែលថា Barca បានពិភាក្សាជាមួយមហាសេដ្ឋីកាតា ដើម្បីជួយបង្កើនប្រាក់ចំណូលរបស់ក្លឹបតាមរយៈការឧបត្ថម្ភ ហើយអ្នកការសែតលោក Waleed ក៏បានទម្លាយរឿងអំពីការផ្លាស់ប្ដូរគួរឱ្យភ្ញាក់ផ្អើលមួយផងដែរ។
កាលពីដើមខែមិថុនា លោក Xavi បានច្រានចោលពាក្យចចាមអារ៉ាមអំពី Neymar ក្នុងការវិលត្រឡប់ទៅក្លិប Barcelona វិញ ដោយគ្រូបង្វឹករូបនេះបានអះអាងថា ក្លឹបជើងឯកអេស្ប៉ាញមានគោលដៅផ្សេងទៀត ជាជាងនាំយកតារាប្រេស៊ីលមកលេងនៅទឹកដី Spotify Camp Nou សារជាថ្មី។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment