អតីតបេក្ខភាពប្រជែងតំណែងប្រធានក្លិបបានទម្លាយឱ្យដឹងថា ក្លិប Barcelona បានខាតបង់មិនក្រោម ១ពាន់លានអឺរ៉ូនោះទេ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដែលនេះជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលបំផុត។លោក Victor Font ដែលធ្លាប់ជាបេក្ខភាពប្រជែងសម្រាប់តំណែងប្រធានក្លឹប Barcelona បានរិះគន់ការគ្រប់គ្រងរបស់ប្រធានក្លិបបច្ចុប្បន្នលោក Joan Laporta និងក្រុមប្រឹក្សារបស់គាត់។
លោកបានបញ្ជាក់ថា អ្វីដែលលោក Laporta បានធ្វើស្ទើរតែអាក្រក់ជាងក្រោមការដឹកនាំរបស់លោក Josep Maria Bartomeo ដែលជាអតីតប្រធានក្លិបទៅទៀត។ ជាមួយគ្នានេះ លោក Font ក៏បានបង្ហាញភស្តុតាងមួយចំនួនដែលបង្ហាញថា Barcelona បានខាតបង់ក្នុងកញ្ចប់ទឹកប្រាក់ចំនួន ១ ពាន់លានអឺរ៉ូត្រឹមក្នុងរយៈពេល ២ ឆ្នាំកន្លះនេះប៉ុណ្ណោះ។
សូមឱ្យដឹងផងដែរថា លោក Victor Font ចង់ធ្វើជាប្រធានក្លឹប Barcelona ចាប់តាំងពីលោក Josep Maria Bartomeu លាឈប់ពីតំណែង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយលោក Joan Laporta ត្រូវបានជាប់ឆ្នោតក្លាយជាប្រធានក្លិប ខណៈលោកកំពុងស្រោចស្រង់ក្លិបឡើងវិញ ក្រោយជំពាក់គេវ័ណ្ឌទិស។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
1 comment:
Very interesting post.
Have a nice day :)
Post a Comment