គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានរំលឹកថាការប្រកួតទល់នឹង Arsenal គ្រាដែលរូបលោកគឺជាជំនួយការគ្រូបង្វឹកនៅ Manchester City គឺជាពេលដែលលោកមានកូនចិត្តចង់មកដឹកនាំ Arsenal ។ មុនពេលមកកាន់ Arsenal លោកបានមើលឃើញថាក្រុមកំពុងតែធ្លាក់ស្ថិតក្នុងស្ថានភាពយ៉ាប់យឺន ខណៈដែល Manchester City សុខសប្បាយនៅកំពូលតារាងធម្មតា ។
មានការប្រជុំភ្លាមៗនៅ Arsenal មុនពេលលោកចូលកាន់ដំណែង ហើយលោកបានប្តេជ្ញាចិត្តក្នុងការជួយ Arsenal អោយត្រឡប់មករកភាពខ្លាំងវិញ ។ លោក Arteta បាននិយាយប្រាប់កាសែត Marca ថា “វាបានចាប់ផ្តើមប្រហែលពីរបីឆ្នាំមុន ក្នុងពេលដែលខ្ញុំនៅជាជំនួយការរបស់លោក Pep Guardiola យើងបាន
លេងទល់នឹង Arsenal ហើយខ្ញុំបានមើលឃើញថាដួងវិញ្ញាណរបស់ក្លឹបត្រូវបានបាត់បង់ ហើយខ្ញុំពិតជាមិនមានអារម្មណ៍រីករាយទេនៅពេលនោះ ។ ខ្ញុំបានដឹងថា ខ្ញុំទទួលបានជម្រើសមួយក្នុងការបានក្លាយជាគ្រូបង្វឹកនៅ Arsenal ត្រឹមពេលដ៏ខ្លីប៉ុណ្ណោះ ហើយខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់”។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment