កីឡាករអ្នកលេងខ្នាយតាន់ ឡៅ ចិត្រា នឹងត្រូវដឹកដៃគ្នាជាមួយនាគចម្បាំងគុនខ្មែរ លន បញ្ញា ទៅធ្វើការប្រកួតនៅប្រទេសបារាំងក្នុងពេលឆាប់ៗនេះ នេះបើតាមការបញ្ជាក់របស់លោក សឿ វណ្ណៈ។អានព័ត៌មានកីឡាថ្មីៗ
គួរអោយដឹងផងដែរថានៅក្នុងខែមិថុនា ខាងមុខនេះនឹងមានការប្រកួតគុនខ្មែរនៅប្រទេសបារាំងដល់ទៅពីរដង ដោយលើកទីមួយនៅទីក្រុង Bordaux និងលើកទីពីរនៅទីក្រុមប៉ារីស។
បើយោងតាមសំណេររបស់លោក សឿ វណ្ណៈ បានសរសេរបែបនេះថា “ខ្ញុំបាទ និងក្រុមការងារ តាមការគ្រោង នឹងរៀបចំការប្រកួតគុនខ្មែរ ចំនួនពីរលើកនៅ ខែមិថុនា 2024 នាទឹកដី បារាំង លើកទី1 ថ្ងៃ01 មិថុនា 2024 នៅទីក្រុងប៉ុកដូ (Kun Khmer Super Fight + Kun Khmer Temple ) លើកទី2 ថ្ងៃ27 មិថុនា 2024 នៅទីក្រងប៉ារីស ( Kun Khmer Super Fight + កម្មវីធីធំនៅប៉ារីស) Good Luck Kun Khmer ។
ដោយលោកបានបន្តទៀតថា ឡៅ ចិត្រា និង លន បញ្ញា នឹងត្រូវដឹកដៃគ្នាទៅប្រកួតនៅក្នុងប្រទេសបារាំងក្នុងខែមិថុនាខាងមុខនេះ យោងតាមសំណេររបស់លោក សឿ វណ្ណៈដដែលបានលើកឡើងថា “ខ្ញុំបាទ បានបញ្ចប់កិច្ចការទី១ រួចរាល់ហើយ! សម្រាប់ ដំណើរនាំគុនខ្មែរទៅកាន់ ប្រទេស បារាំង ដោយរៀបចំឡើងដោយ “គុនខ្មែរ ស៊ុបពើរហ្វៃត៍”។