ការប្រកួតជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១០ ខែសីហា ដោយមានក្លិបចំនួន១១ចូលរួមប្រកួតប្រជែង។”អានពត៌មានកីឡាប្រចាំថ្ងៃ
រូបមន្តនៃការប្រកួតគឺ២ដំណាក់កាល។ ដំណាក់កាលទី១ គឺការប្រកួតវិលជុំសន្សំពិន្ទុពីរជើងក្នុងចំណោមក្លិបទាំង១១ និងដំណាក់កាលទី២គឺ ក្រុមកំពូលទាំង៦ត្រូវប្រកួតវិលជុំសន្សំពិន្ទុពីរជើងទៀត ខណៈក្រុមខាងក្រោមទាំង៥នឹងប្រកួតវិលជុំសន្សំពិន្ទុពីរជើងដែរ។ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាជើងឯក។
- ដំណាក់កាលទី១៖ ការប្រកួតវិលជុំសន្សំពិន្ទុ ពីរជើង
ដំណាលកាលទី២៖ ក្រុមកំពូល៦ ប្រកួតសន្សំពិន្ទុ ពីរជើង ខណៈក្រុមខាងក្រោមទាំង៥ត្រូវប្រកួតសន្សំពិន្ទុ ពីរជើងទៀត។
ការប្រកួតមានធ្វើនៅថ្ងៃព្រហស្បតិ៍ សុក្រ សៅ និងអាទិត្យ ប៉ុន្តែបន្ទាប់ពីចប់ដំណាក់កាលទី១ អាចនឹងមានការប្រែប្រួលទាំងពេលវេលា និងកីឡដ្ឋាន ដោយផ្អែកលើក្រុមដែលមានភារកិច្ចនៃការប្រកួតពានរង្វាន់អន្តរជាតិ ក៏ដូចជាការរៀបចំកីឡដ្ឋាន៕
No comments:
Post a Comment