Friday, 12 July 2024

ផ្អាកគិតរឿងទៅជប៉ុនសិន មុនហោះឆ្លងដែនទៅអាស៊ីខាងកើត ពេជ្រ សម្បត្តិ ដណ្ដើមបានតំណែងគូឯកលើកដំបូងនៅសង្វៀនបាយ័ន

 

គុនខ្មែរ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយភ្ជាប់ចំណងប្រាំប្រការ និងចំណាយពេលក្រេបទឹកឃ្មុំរយៈពេល១០ថ្ងៃជាមួយភរិយាថ្មីថ្មោង​ ពេលនេះ ក្របីព្រៃ ពេជ្រ សម្បត្តិ បានវិលត្រឡប់មកជំរុំហ្វឹកហាត់សាជាថ្មីវិញហើយ ដើម្បីត្រៀមប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ។

ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន ខណៈការប្រកួតនៅថ្ងៃទី១៣កក្កដាខាងមុខនេះ ក្របីព្រៃ ពេជ្រ សម្បត្តិ ដណ្តើមបានតំណែងគូឯកប្រចាំំព្រឹត្តិការណ៍ជាលើកដំបូងនៅសង្វៀនបាយ័នស្ទឹងមានជ័យ…។”អានពត៌មានកីឡាប្រចាំថ្ងៃ

ការប្រកួតប្រដាល់គុនខ្មែរនៅសង្វៀនទូរទស្សន៍បាយ័ន ក្រៅតែពីការប្រកួតរវាងមិត្តរួមជាតិចំនួន៣គូទៅ ក៏នៅមានការប្រកួតលក្ខណៈអន្តរជាតិ២គូផងដែរ គឺកីឡាករកម្ពុជាត្រូវប៉ះជាមួយជើងខ្លាំងឆ្លងដែនមកពីប្រទេសម៉ាឡេស៊ីពីររូបក្នុងពេលតែមួយ។

សិស្សគុនមកពីក្លឹបប្រដាល់ ពេជ្រ សុផាន់ គុនខ្មែរ ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវប៉ះជាមួយកីឡាករ អ៊ូម៉ា រេដ វូហ្វ ចំណែកឯសិស្សប្អូនរួមក្លឹប ពេជ្រ សិង្ហៈ ក៏ត្រូវប៉ះគ្នាជាមួយកីឡាករម៉ាឡេស៊ី អាយវ៉ាន់ រេដ វូហ្វ ផងដែរ។

សម្រាប់ការវិលមកសង្វៀនប្រដាល់ឡើងវិញនេះ មហាជនកំពុងមានការព្រួយបារម្ភចំពោះកីឡាករ ពេជ្រ សម្បត្តិ ដែលទើបនឹងរៀបការភរិយាថ្មីថ្មោង ថាអាចកម្លាំងស៊ុហ្វនៅមិនទាន់ឡើងខ្លាំងដូចកាលពីនៅវ័យកំលោះ ព្រោះរូបគេ និងភរិយា ទើបតែនឹងមកពីដំណើរកម្សាន្តក្រេបទឹកឃ្មុំថ្មីៗ ។

ខណៈការហ្វឹកហាត់ក៏មិនទាន់បានពេញដៃជើងល្អដែរ ដូច្នេះ អាចនឹងជួបផលវិបាកខ្លះៗអំឡុងពេលប្រកួតមិនខាន។ តែយ៉ាងណា មានតែការឡើងសង្វៀនប្រកួតទេ ដែលអាចផ្តល់ចម្លើយប្រាកដប្រជាមួយដល់អ្នកគាំទ្របាន។

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...