ធន់ រឹទ្ធី លើកឡើងថាមានតែកីឡាករ 03 នាក់នេះប៉ុណ្ណោះដែលអាចឡើងទៅដណ្តើមខ្សែក្រវ៉ាត់ពី ម៉ឺន មេឃា បាន។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើតាមសម្តីរបស់សិស្សច្បង ធន់ រឹទ្ធី បានលើកឡើងថា សម្រាប់កីឡាករក្នុងប្រភេទទម្ងន់ 63.5kg នេះ ធន់ រឹទ្ធី គិតថាមានតែ 03 នាក់ប៉ុណ្ណោះដែលអាចទៅរួចជាមួយនិង ម៉ឺន មេឃា បាន។
ក្នុងនោះដែរ ធន់ រឹទ្ធី បានលើកឡើងច្បាស់ៗថា ទីមួយគឺកីឡាករ សួន ចន្នី ទីពីរគឺកីឡាករ ចាន់ ប៊ុនហឿន និងទីបីគឺកីឡាករ ឡុង សំណាង។ យ៉ាងណាមិញ បើយើងមើលទៅលើ Poster របស់ស្ថានីយ៍ទូរទស្សន៍ PNN បានបង្ហោះនូវស្រមោលស្ទង់ៗ។
កីឡាករដែលត្រូវឡើងមកដណ្តើមខ្សែក្រវ៉ាត់ជាមួយនិងកីឡាករ ម៉ឺន មេឃា មានបងប្អូនយើងជាច្រើនបានគិតថាម្នាក់នោះគឺជាកីឡាករ ចាន់ ប៊ុនហឿន យ៉ាងណាយ៉ាងណីយើងមានតែរង់ចាំតាមដានទស្សនាបន្តទាំងអស់គ្នាថា តើនរណាដែលសាកសមជាដៃគូរបស់កីឡាករ ម៉ឺន មេឃា ?”អានពត៌មានកីឡាប្រចាំថ្ងៃ
No comments:
Post a Comment