សង្គ្រាមពាក្យសម្តីឆ្លើយឆ្លងលើវេទិកាអ្នកសារព័ត៌មានរវាង លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអតីតកីឡាករគុនខ្មែរ-ឡេតវេយរ៍ ដាវ លីឌុច ពេលនេះកាន់តែក្ដៅគគុក ដោយអតីតអ្នកប្រដាល់គុនឡេតវេយ៍ភូមា បញ្ជាក់ថា រូបគេមិនចង់បានកម្រៃពីការឡើងប្រដាល់ទេ។
ព្រោះមានអាជីវកម្មអាចផ្គត់ផ្គង់ជីវភាពបាន ប៉ុន្តែការទាមទារតម្លៃខ្លួនខ្ពស់នោះ វាជាសិទ្ធិរបស់លោកផ្ទាល់ តែលោកបែរជាត្រូវរងនូវភាពអយុត្តិធម៌ពីសំណាក់ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានវាយប្រហារលើបណ្តាញព័ត៌មានសង្គម។”អានពត៌មានកីឡាប្រចាំថ្ងៃ
យ៉ាងណា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ ក៏បានចេញមុខការពារពាក្យសម្តីរបស់ខ្លួនដែលបាននិយាយពីមុននៅរសៀលនេះបន្ថែមផងដែរ…។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ដោយលើកឡើងពីការហ៊ានទទួលខុសត្រូវលើពេក្យសម្តីយ៉ាងដូច្នេះថា៖«ខ្ញុំហ៊ានធ្វើហ៊ានទទួលខុសត្រូវ ខ្ញុំទទួលខុសត្រូវចំពោះសំដីរបស់ខ្ញុំគ្រប់ម៉ាត់។
ខ្ញុំមិនដែលរើសអើងជាតិសាសន៍ណាមួយឡើយ ខ្ញុំមានមិត្តភ័ក្ដិគ្រប់ជាតិសាសន៍ សាសន៍ណាក៏មានល្អមានអាក្រក់ដែរ។ ខ្ញុំមិនដែលយកអ្នកណាជាសត្រូវឡើយ គ្រាន់តែខ្ញុំប្រកាន់គោលការណ៍មិនសេពគប់ជាមួយមនុស្សក្រឡិចក្រឡុច ក្រអឺតក្រទមឡើយ។
ដរាបណាអ្នកឯងនៅតែក្រអឺតក្រទម យកគុនខ្មែរជាឈ្នាន់ដើម្បីប្រយោជន៍អ្នកឯង ខ្ញុំគ្មានថ្ងៃធ្វើការជាមួយអ្នកឯងឡើយ។ អ្នកឯងមានសិទ្ធិរស់នៅប្រទេសកម្ពុជា ខ្ញុំក្នុងនាមពលរដ្ឋកម្ពុជាសូមស្វាគមន៍ អ្នកវិនិយោគនៅកម្ពុជា ខ្ញុំត្រេកអរ តែបើចង់ឡើងវ៉ៃនៅកម្ពុជា ខ្ញុំអត់សហការជាមួយទេ ដោយសារខ្ញុំគ្មានទំនុកចិត្ត»។
No comments:
Post a Comment