Thursday, 27 June 2024

សុខធី ហៅកាកា រងការរិះគន់ពីអ្នកគាំទ្រយ៉ាងចាស់ដៃ ខណៈឈឿង ល្វៃ ធ្វើបានល្អហួសពីការស្មាន

 

ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់គុនថៃកម្រិតអន្តរជាតិនៅទីក្រុងហុងកុង កាលពីរាត្រីថ្ងៃទី២៥មិថុនា ឆ្នាំ២០២៤ កីឡាករដែលមានរហស្សនាមមនុស្សឈើ សុខ ធី បានរងនូវការរិះគន់ពីអ្នកគាំទ្រកម្ពុជា ដូចទឹកបាក់ទឹកទំនប់លើការប្រកួតប្រើទម្រង់វាយបែបថៃ ខណៈនាគខ្មៅ ឈឿង ល្វៃ ដណ្ដើមបានខ្សែក្រវាត់កម្រិតមាសពីស្ថាប័ន I-1 ស៊ុបភើឆេមន៍នៅទីក្រុងហុងកុង ស្ទើរមិនគួរឱ្យជឿ…។

ការប្រកួតដណ្ដើមខ្សែក្រវាត់របស់ស្ថាប័នអាយវ័ន ដែលជាបុត្រសម្ព័នរបស់មួយថៃចំនួនពីរខ្សែ ដែលកីឡាករកម្ពុជា២រូបជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ទទួលរងបរាជ័យម្នាក់ និងទទួលបានជ័យជម្នះម្នាក់ជូនជាតិ។”អានពត៌មានកីឡាប្រចាំថ្ងៃ

ការប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវាត់អាយវ័នមួយថៃ Super 4 World Champion ដែលមានកីឡាករ សុខធី ហៅកាកា ជាបេក្ខភាពម្នាក់ចូលរួម ដោយត្រូវប្រកួតវគ្គខ្វែង (ចាញ់ធ្លាក់) ជាមួយកីឡាករអ៊ីរ៉ង អាលី ហ្សារីនហ្វា ប្រកួតគ្នាពេញបីទឹក និងជាលទ្ធផលកីឡាករកម្ពុជាចាញ់ដោយពិន្ទុក្នុងជុំដំបូង ប៉ុន្តែកីឡាករមនុស្សឈើ ហាក់មិនពេញចិត្តនឹងលទ្ធផលនេះឡើយ។

ទើបអ្នកគាំទ្របង្ហាញអារម្មណ៍មិនពេញចិត្ត និងបញ្ចេញមតិរិះគន់ព្រោងព្រាតលើបណ្តាញសង្គម ថា កីឡាករ សុខធី ប្រកួតមិនសក្តិសមចិត្តជាកីឡាករទាល់តែសោះ។ អ្នកខ្លះថា សុខធី ជាកីឡាករចិត្តកំសាកវាយថយ និងតែងបណ្ដែតបណ្ដោយឱ្យដៃគូវាយចូលរហូតគ្មានក្បាច់អ្វីតបតទៅគេរួចទេ ខ្លះទៀតថា ចាញ់គេសមមុខហើយរៀនទទួលស្គាល់ការពិតផង ប្រើទម្រង់ប្រកួតបែបថៃបែបនេះនោះ។

យ៉ាងណា កំហឹងរបស់អ្នកគាំទ្រត្រូវបានថមថយមកវិញ ក្រោយនាគខ្មៅ ឈឿង ល្វៃ ប្រកួតជាមួយកីឡាករអ៊ីតាលី លូកា លុមបាដូ ដែលជាការប្រកួតដណ្ដើមខ្សែក្រវាត់អាយវ័នស៊ុបព្រីមវើលឆាំពានមួយខ្សែពីកម្មវិធី ដោយប្រើទម្រង់គុនខ្មែរ។ 

គេនៅចាំបានថា ការប្រកួតរវាងកីឡាករ ឈឿង ល្វៃ ជាមួយកីឡាករ លូកា លុមបាដូ ប្រកួតគ្នាពេញបីទឹក ដោយការដោះដូរកណ្ដាប់ដៃ កែង និងការទាត់ធ្ងន់ៗទៅមកពេញ២ទឹកដំបូង ប៉ុន្តែបើមើលអំពីការប្រើក្បាច់បច្ចេកទេស និងកម្លាំងស៊ុហ្វកីឡាករកម្ពុជា ហាក់មានប្រៀបជាងគេ។

ឈានចូលទឹកផ្ដាច់ព្រ័ត្រ កីឡាករ ឈឿង ល្វៃ បានសម្រុកវាយសន្ធាប់ទៅលើដៃគូដែរ ប៉ុន្តែមិនអាចផ្តាច់កីឡាករអ៊ីតាលីម្នាក់នេះបានឡើយ ទោះបីជារូបគេថមថយកម្លាំង និងអស់ស៊ុហ្វពីខ្លួនទៅហើយក្ដី។ កីឡាករបរទេសព្យាយាមចូលចាប់ឱបកីឡាករកម្ពុជា ដើម្បីពន្យារពេលរហូតដល់ចប់ទឹក។ 

ជាលទ្ធផល កីឡាករនាគខ្មៅ ឈឿង ល្វៃ ទទួលបានជ័យជម្នះលើកីឡាករអ៊ីតាលី និងដណ្ដើមបានខ្សែក្រវាត់មួយខ្សែពីកម្មវិធី ធ្វើឱ្យអ្នកគាំទ្រមិននឹកស្មានដល់។

មែនទែនទៅ កីឡាករ ឈឿង ល្វៃ ត្រូវបានអ្នកគាំទ្ររំពឹងថា ប្រហែលជាគ្មានសង្ឃឹមក្នុងការប្រកួតមួយនេះទេ ព្រោះកីឡាករកម្ពុជារូបនេះ នៅមិនទាន់ជាសះស្បើយពីរបួសនៅឡើយ។ 

សូមរំឭកដែរថា កីឡាករ ឈឿង ល្វៃ មានរបួសធ្ងន់ធ្ងរលើក្បាលជង្គង់ខាងឆ្វេង កំលុងពេលប្រកួតជាមួយ កីឡាករ អូម៉ា ស៊ាំ កាលពីនៅប្រទេសបារាំងថ្មីៗនេះ និងបានបញ្ជាក់ថា របួសគេទើបតែជាសះស្បើយបាន៩០ភាគរយប៉ុណ្ណោះ។

យ៉ាងណា កីឡាករ ឈឿង ល្វៃ មិនបានធ្វើឱ្យទស្សនិកជនខកចិត្តទេ ថែមទាំងបានបង្កើតប្រវត្តិសាស្ត្រថ្មីឱ្យខ្លួនឯង និងប្រទេសជាតិ ដែលជាកីឡាករគុនខ្មែរទី១ ដណ្ដើមបានខ្សែក្រវាត់២ខ្សែម្នាក់ឯងពីទីក្រុងហុងកុងប្រទេសចិន…៕

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...