Wednesday, 19 June 2024

សៃយុគ បានពោលពាក្យបែបនេះក្រោយបរាជ័យទល់និង ធន់ រិទ្ធី

 

បន្ទាប់ពីការប៉ះគ្នាជារវាង ធន់ រិទ្ធី ទល់និង សៃយុគ ជាលើកទីបី កីឡាករ ធន់ រិទ្ធី បានប្រកាសថាឈប់ប្រកួតជាមួយនឹង សៃយុគ ទៀតហើយ ខណៈដែល សៃយុគ បានធ្វើការលើកឡើងចំៗថា នៅលើសង្វៀនយើងវៃគ្នា តែចុះមកក្រោមគឺជាបងប្អូន ។”អានពត៌មានកីឡាប្រចាំថ្ងៃ

បើទោះបីជារងបរាជ័យក្នុងការប្រកួតលក្ខណៈអំបោះឆៅទល់នឹង ធន់ រិទ្ធី ទៅហើយក្តី ក៏ខ្លាចាស់ សៃយុគ ផុមផានមួង នៅតែចាត់ទុកកីឡាករ ធន់ រិទ្ធី ដូចជាបងប្អូនអីចឹងនេះបើយោងតាមសំណេររបស់គេ ។

គួរអោយដឹងផងដែរថាកីឡាករ ធន់ រិទ្ធី និង សៃយុគ ធ្លាប់ប៉ះគ្នាចំនួនបីដងរួចមកហើយ ចំពោះលទ្ធ ផលកន្លងមក គឺស្មើគ្នាម្តង និងឈ្នះម្នាក់ម្តង ។ ដូចដែលប្រិយមិត្តបានដឹងហើយថាកាលពីថ្ងៃទី 16 ខែឧសភា កន្លងទៅ ធន់ រិទ្ធី បានណាត់គ្នាដើម្បីជម្រះបញ្ជីចាស់នៅលើសង្វៀនគ្រុឌលើទឹកដីខេត្តបន្ទាយមានជ័យ មិនត្រឹមតែប៉ុណ្ណោះគឺថែមទាំងលេងបែបអំបោះឆៅកាចទៀតផង។

ការប្រកួតបានឈានចូលមកដល់យើងឃើញថាកីឡាករទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញខ្លាំងមែនទែន ដោយទាំង សៃយុគ​ និង ធន់ រិទ្ធី ត្រូវបានលោកអជ្ញាកណ្តាលរាប់ម្នាក់ម្តងដូចគ្នា ។

យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួតពេញបីទឹក​ ធន់ រិទ្ធី បានយកឈ្នះទៅលើ សៃយុគ ដោយពិន្ទុ ។ បន្ទាប់ពីប៉ះគ្នាអស់បីលើក មានចាញ់ មានឈ្នះ មានស្មើ ធន់ រិទ្ធី បានប្រកាសថាចាប់ពីពេលនេះតទៅគេឈប់ប្រកួតជាមួយសៃយុគទៀតហើយ ។ 

ងាកមកកាន់កីឡាករ សៃយុគ វិញបើទោះជាបរាជ័យទល់នឹង ធន់ រិទ្ធី​ ក៏ដោយ ក៏រូបគេនៅតែបង្ហាញទង្វើគួរអោយគោរពក្នុងនាមជាអ្នកកីឡាករ ដោយរូបគេបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមថា “យើងប្រកួតគ្នានៅលើសង្វៀន ប៉ុន្តែពេលចុះមកក្រោមយើងគឺជាបងប្អូន កីឡាគឺបែបនេះ” ។

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...