Wednesday, 5 June 2024

គុន​ខ្មែរលំដាប់ជួរមុខ៣រូបទៀតទៅអង្រួនសង្វៀន​ជប៉ុន

 

នា​ពេល​ខាង​មុខ​នេះ កីឡាករ​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​៣​រូប​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​​នៅ​សង្វៀន​ធំ​របស់​ជប៉ុន​។ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម កាន់ ម៉េងហុង ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ K-1 ទម្ងន់​៥៥​គីឡូក្រាម។”អានពត៌មានកីឡាប្រចាំថ្ងៃ

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ទើប​តែ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេស​បារាំង​ថ្មីៗ ឈុត សេរីវ៉ាន់ថង និង អេ អាំម៉ារីនភូថង ទៅ​ប្រកួត​នៅ​សង្វៀន​ Knock Out ​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៤។

កីឡាករ កាន់ ម៉េងហុង ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ជប៉ុន​ Akihiro Kaneko ជុំដំបូង ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​មាន​បេក្ខភាព​៨​រូប។ កីឡាករ​ជប៉ុន​​មាន​អាយុ​២៧​ឆ្នាំ និង​បាន​ចាប់ផ្តើមប្រឡូកប្រដាល់ឃីកបុកស៊ីងតាំងពីឆ្នាំ​២០១៤។ រូប​គេធ្លាប់ប្រកួតបាន២៣ដង ក្នុងនោះឈ្នះ២១ដង និងចាញ់២ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់១១ដង។

កីឡាករ​ជប៉ុន​រូប​នេះ​​​មាន​ខ្សែក្រវាត់ឃីកបុកស៊ីង៣ខ្សែគឺខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៨, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០២២ និងខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២។

ចំណែក ឈុត សេរីវ៉ាន់ថង ប៉ះ​ដៃគូ​ដ៏​ល្អ​ម្នាក់​គឺ​កីឡាករ​ជប៉ុន​ Hisai Taimu ដែល​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា ឯម​ សុធី និង​ចាញ់​ពិន្ទុ​កីឡាករ ពេជ្រ សម្បត្តិ។ ដូច្នេះ​រូប​គេ​ត្រូវ​ជួប​កីឡាករ​កម្ពុជា​ទី​៣​នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ​ម្តង​​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​កម្មវិធី​ថា Knock Out Kun Khmer។

ក្នុង​កម្មវិធី​ជា​មួយ​ ឈុត សេរីវ៉ាន់ថង​ នេះ​ដែរ កីឡាករ​កម្ពស់​ខ្ពស់​វ័យ​ក្មេង អេ អាំម៉ារីនភូថ ត្រូវ​ប្រកួត​ជា​មួយ​កីឡាករថៃ Dansiam Weerasakreck ដែល​មាន​បទ​ពិសោធ​ច្រើន​នៅ​សង្វៀន​ឃីក​បុក​ស៊ីង​របស់​ជប៉ុន និង​មាន​កម្ពស់​១.៧៥​ម៉ែត្រ​ដែល​ទាប​ជាងកូន​ប្រុស​របស់​លោក អេ ភូថង។

កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​កាន់​តែ​មាន​ទី​ផ្សារ​បើក​​ធំ​ទូលាយ​នៅ​ប្រទេស​ជប៉ុន​ បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​ថ្នាក់​ដឹក​នាំ​សហព័ន្ធ ក្លិប និង​សង្វៀន​ឯកជន​បាន​សហការ​ជា​មួយ​ជប៉ុន​នាំ​យក​កីឡាករ​ជប៉ុនមក​ប្រកួត ហើយ​ក៏​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​នៅ​ជប៉ុន។

កាល​ពី​ឆ្នាំ​២០២២ ជើង​ខ្លាំង​គុន​ខ្មែរ ធឿន ធារ៉ា ​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​ចាញ់​​កីឡាករ​អាហ្សង់ទីន Ricardo Bravo។ កាល​ពីថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ ភក្តី គុន​ខ្មែរ បាន​ផ្តួល​កីឡាករ​ជប៉ុន Shibata Shingo​ ក្នុង​ទឹក​ទី​៣ ​នៅ​សង្វៀន​ធំ​​សង្វៀន​ Knock Out។ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នេះ ឡៅ សៃណេត បាន​​ផ្តួល​កីឡាករ​ជប៉ុន​ក្នុង​ទឹក​ទី១​ដើម្បី​ក្លាយ​ជា​កីឡាករ​ខ្មែរ​ទី​១​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេស​ជប៉ុន ហើយ​ក៏​មាន​កីឡាករ​ អ៊ូច ធារិទ្ធ និង​កីឡាការិនី ធន់ ស្រីពេញ ទៅ​ប្រកួត​នៅ​ជប៉ុន​កាល​ពី​ចុង​សប្តាហ៍​មុន​ដែរ៕

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...