ឯកឧត្តម វ៉ា សុធា ដែលជាស្វាមីអគ្គនាយិកាស្ថានីយ៍ទូរទស្សន៍ថោនមិនបានទទួលយកពាក្យសុំទោសពីកីឡាករដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ឡើយដោយសារតែរូបគេធ្វើបានល្អហើយ ដូច្នេះមិនចាំបាច់សុំទោសនោះទេ ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ
កាលពីថ្ងៃទី 14 កន្លងទៅនេះកីឡាករ ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ បានជួបតតាំងជាមួយនឹងកីឡាករមកពីប្រទេសចិន ហ្សាន ឡានប៉ៃ នៅទីក្រុងកោះពេជ្រ ប្រកួតនៅក្នុងវិញ្ញាសារ។
ជាលទ្ធផលក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលបីទឹកពេញ ផល សោភ័ណ្ឌ បានទទួលរងបរាជ័យទល់នឹងកីឡាករចិនដោយពិន្ទុ។
យ៉ាងណាមិញក្រោយការប្រកាសលទ្ធផល ផល សោភ័ណ្ឌ បានបង្ហាញការមិនពេញចិត្តនឹងមិនទទួលយកលទ្ធផលបរាជ័យមួយនេះឡើងដោយសរតែគេគិតថារូបគេធ្វើបានល្អជាង និងប្រកាសមិនប្រកួតនៅក្នុងវិញ្ញាសារ Kick Boxing ទៀតឡើយ ។
រូបគេក៏បានបង្ហោះសារសុំទោសនៅលើទំព័របណ្តាញសង្គមផ្ទាល់ខ្លួនផងដែរថា “សុំទោសបងប្អូន ខ្ញុំធ្វើមិនបានល្អ” ។
ភ្លាមៗនោះស្រាប់តែឯកឧត្តម វ៉ា សុធា ដែលជាស្វាមីអគ្គនាយិកាស្ថានីយ៍ទូរទស្សន៍ថោនបានចូលទៅ Comment លើកទឹកចិត្តបែបនេះថា “ធ្វើបានល្អណាស់ គ្មានពាក្យសុំទោសនោះទេ”។
No comments:
Post a Comment