គុនខ្មែរ៖ ព្រឹត្តិការណ៍គុនខ្មែរ-អ៊ូលីនហ្វឹង ក្រោមការរៀបចំពីស្ថានីយទូរទស្សន៍ថោន ពេលវេលាដែលនៅ សេសសល់មិនច្រើនទៀតទេ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ
ពោលគឺនឹងឈានចូលមកដល់នៅថ្ងៃទី១៤ឧសភាខាងមុខនេះ ខណៈការប្រកួតដែលមានរហូតដល់១០គូរ ជាក់ស្ដែង មាន៩រកឃើញដៃគូ នៅឡើយតែ កីឡាករ ធឿន ធារ៉ា រកដៃគូមិនទាន់ឃើញ និងផ្លាស់ប្តូរបេក្ខភាពជាបន្តបន្ទាប់។
តើក្នុងចំណោមប្រជាជនចិនទាំង១៥០០លាននាក់ ពិតជាគ្មាននរណាម្នាក់សក្ដិសមប្រកួតជាមួយកីឡាករជួរមុខកម្ពុជាម្នាក់នេះមែនទេ…? ខណអ្នកគាំទ្រនៅបន្តធ្វើពហិការមិនឱ្យភាគីថោន ដោះដូរយកកីឡាករថៃមកជំនួសឡើយ…។
លោក គឹម ស្រ៊ុនកុសល ហៅថមមី គីម ប្រធាន MasFight Cambodia មានប្រសាសន៍កាលពីពេលថ្មីៗនេះថា “ជូនតាមសំណូមពរសម្រាប់ហ្វេនៗចង់បានចៅក្រម និងអាជ្ញារកណ្ដាលចិនមកចូលរួម។
ចង់ប្រាប់ថា គូរ ធឿន ធារ៉ា មកដល់ពេលនេះនៅសុំដោះដូរនៅឡើយទេ ហាហា កីឡាករជួរមុខយើងទំរាំចេញផុសស្ទើរ បានដូគូច្រើនគួរសម។
ដោយឡែក លោក ជួប វុត្ថា ពិធីករ និងជាអ្នករៀបចំការប្រកួតដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ថោន បាននិយាយដោយក្ដីទុក្ខព្រួយថា “សប្តាហ៍នេះ កីឡាករចិនល្អៗណាស់ កីឡាករខ្មែរយើងមិនដឹងរត់រួចប៉ុន្មានគូទេ។
ប៉ុន្តែ ងាកមកមើល ធឿន ធារ៉ា បែរជារកជើងខ្លាំងម្នាក់មកតទល់ជាមួយមិនបាន”។ ទន្ទឹមនឹងក្ដីបារម្ភនេះដែរ មានអ្នកគាំទ្រមួយចំនួនលើកឡើងនៅក្នុងគ្រុបតេឡេក្រាមកីឡាថា តើអាចទេ ប្រសិនបើយកកីឡាករថៃមកប្រកួតជំនួសវិញ?
យ៉ាងណា នេះគ្រាន់តែជាលើកឡើរបស់ពលរដ្ឋម្នាក់ប៉ុណ្ណោះ តែវាមិនអាចទៅរួចទេ ព្រោះព្រឹត្តិការណ៍គុនខ្មែរ-អ៊ូលីនហ្វឹង គឺមានតែរវាងកីឡាករកម្ពុជា-ចិន ប៉ុណ្ណោះដែលត្រូវជួបគ្នាប្រកួតមិត្តភាព។
No comments:
Post a Comment