Monday, 27 May 2024

លោកគ្រូ ពេជ្រ សុផាន់ កើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងស្វែងរកយុត្តិធម៌ជូន ពេជ្រ សិង្ហៈ

 

លោកគ្រូ ពេជ្រ សុផាន់ បានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធចំពោះបរាជ័យរបស់ ពេជ្រ សិង្ហៈ បន្ទាប់ពីរូបគេប្រកួតចាញ់កីឡាករ សៅយ៉ាន់ វិសាល ។ នៅក្នុងការប្រកួតម៉ារ៉ាតុងកាលពីម្សិលមិញនៅក្នុងកម្មវិធី Kun Khmer Mattrid Grand Fight ក្នុងប្រភេទទម្ងន់ 48Kg ។”អានពត៌មានកីឡាប្រចាំថ្ងៃ

មានបេក្ខភាពចូលរួមចំនួនបួនរូប ដែលមានកីឡាករគុនខ្មែរពីររូប គឺកីឡាករ ពេជ្រ សិង្ហៈ និងកីឡាករ សៅយ៉ាន់ វិសាល និងកីឡាករពីររូបទៀតមកពីប្រទេសចិន ។ នៅក្នុងជុំទីមួយ ពេជ្រ សិង្ហៈ បានផ្តួលគូប្រកួតអោយបោះបង់ការប្រកួតក្នុងទឹកទីមួយ ខណៈដែល សៅយ៉ាន់ វិសាល បានផ្តួលគូប្រកួតអោយសន្លប់នៅក្នុងទឹកទីពីរ ។

ដូច្នេះអ្នកអ្នកពីរបានដឹកដៃគ្នាឡើងទៅកាន់វគ្គផ្តាច់ព្រ័តដណ្តើមពានរង្វាន់អមដោយទឹកប្រាក់ចំនួន 3000$ ។ ឈានមកដល់វគ្គផ្តាច់ព្រ័ត ក្រោយការប្រកួតយ៉ាងស្វិតស្វាញបីទឹកពេញជាលទ្ធផលកីឡាករ សៅយ៉ាន់ វិសាល​ បានយកឈ្នះទៅលើ ពេជ្រ សិង្ហៈ ដោយពិន្ទុ ។

យ៉ាងណាមិញក្រោយការប្រកាសលទ្ធផលគឺមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយលោកគ្រូ ពេជ្រ សុផាន់ បានកើតទុក្ខមិនសុខចិត្តបានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធអោយត្រួតពិនិត្យឡើងវិញចំពោះលទ្ធផលមួយនេះ ។

ដោយលោកគ្រូបានធ្វើការបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនបែបនេះថា “ខ្ញុំបាទ ពេជ្រ សុផាន់ ប្រធានសាលាប្រដាល់គុនខ្មែរ ពេជ្រ សុផាន់សូមដាក់ពាក្យបណ្ដឹងដល់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមដោះស្រាយការប្រកួតរវាង ពេជ្រ សិង្ហៈ នឹង សៅយ៉ាន់ វិសាល វគ្គផ្ដាច់ព្រាត់ ឡើងវិញ.។ 

ខ្ញុំបាទមិនពេញចិត្តចំពោះលទ្ធផលនេះ. ថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំ២០២៤”​ ។ ចង់ដឹងថាសហព័ន្ធកីឡាករប្រដាល់គុនខ្មែរនឹងចាត់វិធានការបែបណាចំពោះបញ្ហាមួយនេះមានតែរង់ចាំតាមដានទាំងអស់គ្នាបន្តទៀត។

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...