ស្ថាប័នប្រដាល់ ONE Championship បានប្រកាសពីកីឡាករជប៉ុន Masaaki Noiri វ័យ៣០ឆ្នាំបានចុះកិច្ចសន្យាចូលរួមជាមួយខ្លួនជាផ្លូវការហើយ ប៉ុន្តែការបង្ហាញខ្លួននៅមិនទាន់អាចកំណត់បាននៅឡើយ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ
អតីតជើងឯក K-1 ក្នុងប្រភេទ២ទម្ងន់ផ្សេងគ្នារូបនេះបានចាកចេញពីស្ថាប័ន K-1 កាលពីខែមុន។ បន្ទាប់ពីចាកចេញលោកគ្រូ Masakazu Watanabe និង Masaaki Noiri បានផ្លាស់ទៅចូលរួមក្លិប TEAM VASILEUS ដែលមានកីឡាករឃីកបុកស៊ីងឆ្នើម Takeru។ អ្នកគាំទ្របានរំពឹងទុកពីការឃើញ Noiri បង្ហាញសមត្ថភាពនៅសង្វៀនដ៏ធំមួយនេះ។
Masaaki Noiri បានចូលរួមជាមួយ K-1 តាំងពីនៅវ័យជំទង់ ត្រូវបានគ្រប់គ្នាមើលឃើញពីអនាគតភ្លឺស្វាងក្នុងអាជីពជាអ្នកប្រដាល់ ដោយសារសមត្ថភាពនិងទេពកោស្យដ៏អស្ចារ្យ។ រូបគេធ្លាប់ឈ្នះជើងខ្លាំងៗដូចជា Koya Urabe, Kaew Fairtex, Rukiya Anpo, Minoru Kimura និង Liam Harrison Noiri ហើយពេលនេះ Masaaki Noiri បានចូលរួមជាមួយស្ថាប័ន ONE Championship ជាកន្លែងប្រមូលផ្ដុំដោយកីឡាករល្អ។
កីឡាករ Masaaki Noiri បាននិយាយថា ៖«ទីបំផុតខ្ញុំបានមកដល់ទីនេះ។ វាជាការចាប់ផ្តើមទំព័រចុងក្រោយ សម្រាប់ខ្ញុំក្នុងនាមជាអ្នកប្រដាល់។ ខ្ញុំមិនមានអ្វីទេ ក្រៅពីរំភើបចិត្តដែលបានមកកាន់សង្វៀនពោរពេញដោយអ្នកប្រយុទ្ធខ្លាំងៗ។ ចាំមើលថា ខ្ញុំអាចទៅបានឆ្ងាយប៉ុណ្ណា»៕
No comments:
Post a Comment