កីឡាករអ៉ីរ៉ង់ អាវីន មីប៊ូឌី (Arvin Mehboudi) បានឈ្នះពានរង្វាន់ម៉ារ៉ាតុងគុនខ្មែរអមដោយប្រាក់រង្វាន់៥០០០ដុល្លារអាមេរិក បន្ទាប់ពីបានយកឈ្នះកីឡាករគុនខ្មែរ ព្រុំ សំណាង នៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅសង្វៀនថោន។
ការប្រកួតជម្រុះជុំទី១ អាវីន បានផ្តួលកីឡាករអាល្លឺម៉ង់ ភីលីប អេងហ្អើរ៉ូប ឲ្យសន្លប់ក្នុងទឹកទី១ តាមរយៈកណ្តាប់ដៃដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ ព្រុំ សំណាង បានផ្តួលកីឡាករអ៊ូបេគីស្ថាន ប៉ាស្កូ នីកូឡៃ ក្នុងទឹកទី១តាមរយៈជង្គង់។
នៅវគ្គផ្តាច់ព្រ័ត្របានតស៊ូគ្នា៣ទឹកពេញ ប៉ុន្តែកីឡាករទាំងពីរមិនសូវបានវ៉ៃគ្នាពេញល្អទេរហូតត្រូវបានអាជ្ញាកណ្តាលព្រមានដល់ទៅ៣ដង។ ព្រុំ សំណាង បានព្យាយាមវ៉ៃមួយតាមរយៈការទាត់ និងឆក់កណ្តាប់ដៃ ខណៈកីឡាករអ៉ីរ៉ង់ អាវីន ចេញកណ្តាប់ដៃ និងទាត់មានទម្ងន់។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ
ជាពិសេសរូបគេបានវាយមួយដៃចុងទឹកទី៣ឲ្យ សំណាង ដួលអុកគូថ។ ចប់ការប្រកួត ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុឲ្យ អាវីន ទទួលបានជ័យជម្នះជាឯកច្ឆន្ទៈដើម្បីទទួលបានពានរង្វាន់ម៉ារ៉ាតុងគុនខ្មែរ។
តាមរយៈជ័យជម្នះនេះ កីឡាករអ៉ីរ៉ង់ អាវីន ពិតជាសប្បាយរីករាយយ៉ាងខ្លាង។ ទាំងកីឡាករ មិត្តភក្តិ និងអ្នកឲ្យទឹកបានលោតកញ្ជ្រោលសប្បាយរីករាយនៅលើសង្វៀន។ សកម្មភាពបែបនេះជារឿងល្អដែលកីឡាករបរទេសរីករាយនឹងការប្រកួតគុនខ្មែរ និងរួមចំណែកផ្សព្វផ្សាយគុនខ្មែរទៅក្រៅប្រទេស។
តាមពិតទៅកីឡាករអ៉ីរ៉ង់ អាវីន ធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើក និងធ្លាប់ចាញ់ពិន្ទុតែម្តងគត់ ប៉ុន្តែប្រកួតជាច្រើនទៀតរូបគេទទួលបានជ័យជម្នះ។
No comments:
Post a Comment