ឧកញ៉ា ស្រី ចាន់ថន ដែលជាប្រមុខដឹកនាំជាន់ខ្ពស់ប្រចាំសង្វៀនប្រដាល់គុនខ្មែរ KKIF បានសន្យាថា នឹងផ្ដល់រង្វាន់រថយន្តមួយគ្រឿងលើកទឹកចិត្តកីឡាករ មឿន សុខហ៊ុច តាមរយៈការបោះឆ្នោតពីមហាជនគាំទ្រគុនខ្មែរ លើការចុច Like និងShare លើសពី១៥០០០ដង ហើយទទួលបានសំឡេងគាំទ្រយ៉ាងច្រើន លើសលុប។អានព័ត៌មានកីឡាថ្មីៗ
នៅរសៀលថ្ងៃទី១៩មេសា ឆ្នាំ២០២៤ មានការបែកធ្លាយថា រថយន្តនោះគឺផ្ដល់ជូនដោយការបង់រំលស់ និងបានក្លាយជាប្រធានបទក្ដៅពីសំណាក់មហាជនគាំទ្រគុនខ្មែរ ដោយខ្លះរិះគន់ថា មិនមែនជាការឧបត្ថម្ភដែលចាយលុយពីហោប៉ៅរបស់ឧកញ៉ា ស្រី ចាន់ថន នោះទេ គឺបានមកពីការបងរំលស់ពីធនាគារ តើជាការពិតឬយ៉ាងណា…?
ខណៈដែលក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងគ្រុបតេឡេក្រាមកីឡានានា បាននិងកំពុងរិះគន់ដូចទឹក បាក់ទំនប់។ ជុំវិញបញ្ហានេះ ឧកញ៉ា ស្រី ចាន់ថន មានប្រតិកម្ម និងបានបង្ហោះសំណេរនៅលើគណនីផ្លូវការរបស់លោកថា”សារសំឡេងខ្ញុំបានស្តាប់អស់ហើយរបស់ប្អូន សុខ ហ៊ុច មានអ្នកបង្កើតរឿងឱ្យយល់ច្រឡំ និងជឿលើមនុស្សមួយចំនួនដែលមិនការពិត។
ដើម្បីឱ្យ សុខ ហ៊ុច គិតមិនល្អ នេះហើយដែលពួកចាក់រុក បំបែកបំបាក់ បំផ្លាញគុនខ្មែរ ខ្ញុំបានស៊ើបដឹងការពិតហើយ ពួកនេះថោកទាបណាស់ ស្អីក៏វាហ៊ានធ្វើដែរ ពួកក្រុមមួយចំនួនយកតុកាហ្វេ ធ្វើជាកន្លែងបំផ្លាញគុនខ្មែរ”។
No comments:
Post a Comment