Manchester City ប្រឈមនឹងការលំបាកមួយទៀត បន្ទាប់ពីត្រូវបានគេបញ្ជាក់ថា Kevin De Bruyne កំពុងមានរបួសឆ្អឹងផាល។អានព័ត៌មានកីឡាថ្មីៗ
គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក លោក Tedesco បានប្រកាសថា ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក នឹងមិនត្រូវបានគេកោះហៅឲ្យចូលក្រុមជម្រើសជាតិ ដើម្បីឲ្យរូបគេបានជាសះស្បើយឡើងវិញនៅ Sky Blues ។
របួសរបស់ខ្សែបម្រើវ័យ 32 ឆ្នាំត្រូវបានបញ្ជាក់ដោយគ្រូបង្វឹកបែលហ្ស៊ិក Tedesco ដែលមិនបានបញ្ចូលគាត់ក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតមិត្តភាពជាមួយអៀរឡង់ និងអង់គ្លេសនៅថ្ងៃទី 23 និង 25 ខែមីនារៀងគ្នា។
ជាក់ស្តែង De Bruyne ទើបតែត្រលប់មករកទម្រង់លេងដ៏ល្អបំផុតរបស់គាត់វិញ បន្ទាប់ពីអវត្តមានរយៈពេល 5 ខែ ដោយសារការវះកាត់របួសសរសៃពួរ ដែលធ្វើអោយគាត់បង្ហាញខ្លួនបានត្រឹមតែ 14 ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង assists 12 ដង។
No comments:
Post a Comment