ការប្រកួតពិតជាស្វិតស្វាញខ្លាំងណាស់នៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៏ GANZBERG រាជសីហ៍ KUN KHMER កាលពីថ្ងៃទី14 ខែមិនា ឆ្នាំ2024 ។អានព័ត៌មានកីឡាថ្មីៗ
ជាមួយគ្នានេះដែរមានការប្រកួតជាច្រើនគូរវាងអ្នកប្រដាល់គុនខ្មែរនឹងកីឡាករមកពីប្រទេសផ្សេងៗ។ ក្នុងនោះអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ក៏មានវត្តមានផងដែរដែលជាការប្រកួតប្រភេទម៉ារ៉ាតុង។
នៅក្នុងជំនួបទីមួយធឿន ធារ៉ាបានប៉ះជាមួយនឹង Oppa មកពីប្រទេសកូរ៉េហើយ ធឿន ធារ៉ា បានផ្ដួលអោយសន្លប់នៅក្នុងទឹកទីមួយ ។ ចំណែកកីឡាករ ប៉ាវែល ហ្គ្រីសានណូវិច ក៏បានផ្ដួលកីឡាករ ហាសាន់ ស៊ីរូស ដែរជាដៃគូរចាស់ ធឿន ធារ៉ានៅក្នុងទឹកទីមួយដូចគ្នាផងដែរ។
ស្របពេលជាមួយគ្នានេះដែរ កីឡាករទាំងពីរ រូបបានឡើងទៅប៉ះគ្នានៅក្នុងជំចុងក្រោយដើម្បីដណ្ដើមពានរង្វាន់ ។
ការប្រកួតមួយនេះផងដែរបានធ្វើអោយបងប្អូនដែរស្រលាញ់វិស័យប្រដាល់គុនខ្មែរមានការបុកពោះមិនធម្មតាដែរនោះក្នុងទឹកទី ២ ធឿន ធារ៉ា បានចូលមួយកែងបករបស់កីឡាករ ប៉ាវែល នឹងមានការបែកយ៉ាងធំ ប៉ុន្តែរូបគេអាចតាំងស្មារតីបានមកវិញ លុះឈានចូលទៅដល់ទឹកទី ៣ ធឿន ធារ៉ា បានផ្ដួលអោយកីឡាកររូបនេះបោះបង់ការប្រកួត។
គួរអោយដឹងផងដែរថា ក្រោយចប់ការប្រកួតអ្នកប្រដាល់ ប៉ាវែល បាននិយាយថា គាត់បានឈ្នះនៅក្នុងទឹក ១ នឹងទឹកទី ២ ទៅហើយ រូបគេក៏ចង់សុំសងសឹងសារជាថ្មីម្ដងទៀតប្រកួតបែប ៥ ទឹកនឹងដាក់ខ្សែក្រវ៉ាត់ផងដេរ៕
No comments:
Post a Comment