Sunday, 18 February 2024

អ្នកគាំទ្រគុនខ្មែរផ្ទុះការរិះគន់ហៅស្ថាប័នខ្សែក្រវ៉ាត់ Muay Thai ថាជា WរៀបC

 

អ្នកគាំទ្រប្រដាល់គុនខ្មែរមានការមិនពេញចិត្តជាខ្លាំងចំពោះការបញ្ឈប់របស់គ្រូពេទ្យទៅលើកីឡាករ បឺត សង្ឃឹម ក្នុងការប្រកួតជាមួយនឹងយោធិន ទាំងដែលកីឡាករមានកម្លាំងនៅពេញនៅឡើយ រីឯរបួសសឹងតែមិនហូរឈាមផង និងបានហៅឈ្មោះខ្សែក្រវ៉ាត់របស់ស្ថាប័ន WBC Muay Thai ថាជាខ្សែក្រវ៉ាត់ WរៀបC ។អានព័ត៌មានកីឡាថ្មីៗ

ដូចដែលប្រិយមិត្តបានដឹងហើយថា បឺត សង្ឃឹម បានធ្វើដំណើរទៅប្រទេសអូស្ត្រាលី​ដើម្បីប្រកួតតតាំងទល់នឹងជើងខ្លាំងថៃកីឡាករ យោធីន ដើម្បីដណ្តើមខ្សែក្រវ៉ាត់កម្រិតពិភពលោក WBC ។

ផ្ទុយទៅវិញការខិតខំប្រឹងប្រែងរបស់កីឡាករ បឺត សង្ឃឹម បែរជាត្រូវបរាជ័យក្រោយចូលកែងរបស់កីឡាករថៃបែកចំចុងចិញ្ចើម បណ្តាលអោយលោកគ្រូពេទ្យធ្វើការបញ្ឈប់ភ្លាមៗត្រឹមតែនៅក្នុងទឹកទីមួយតែប៉ុណ្ណោះ ដែលសូម្បីតែកីឡាករ បឺត សង្ឃឹម ផ្ទាល់ក៏បង្ហាញការមិនអស់ចិត្តដែរ ។

នៅក្នុងវីដេអូបែកធ្លាយមួយយើងបានឃើញគ្រូពេទ្យកំពុងតែពិនិត្យមុខរបួសស្រាប់តែមានបុរសម្នាក់ដើរទៅខ្សឹបប្រាប់គ្រូពេទ្យមិនដឹងនិយាយអ្វីខ្លះទេ ភ្លាមៗគ្រូពេទ្យក៏សម្រេចគ្រវីដៃបញ្ឈប់ការប្រកួតនិងផ្តល់ជ័យជំនះទៅកីឡាករ យោធីន តែម្តង ។

ក្រោយឃើញបែបនេះអ្នកគាំទ្រគុនខ្មែរផ្ទុះការខឹងសម្បារជាខ្លាំងដោយបានលើកឡើងថា របួសសឹងតែមិនហូរឈាមផងបែរជាបញ្ឈប់ទាំងដែលកីឡាករកម្លាំងនៅពេញ ។ នឹងមតិផ្សេងទៀតបានយល់ឃើញថា យ៉ាងហោចណាស់ក៏គួរតែទុកអោយប្រកួតបន្តិចទៀត ឬក៏ជូតឈាមពីរទៅបីដងសិនដែរព្រោះនេះជាកម្មវិធីធំមិនគួរបញ្ឈប់ភ្លាមៗទេ ។

ក្រោយមានភាពចម្រូងសម្រាស់បែបនេះអ្នកគាំទ្របាននាំគ្នាហៅស្ថាប័ន WBCមួយនេះថា ខ្សែក្រវ៉ាត់ WរៀបC ។

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...