កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាសមាជិកព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា កាលពីតូចធ្លាប់ដើរប្រមូលកាកសំណល់ត្រីតាមផ្សារ និងទៅរកត្រីជាមួយឪពុកដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។អានព័ត៌មានកីឡាថ្មីៗ
សារ៉េត គ្រីយ៉ា បានឲ្យដឹងថា ក្រុមគ្រួសាររបស់ខ្លួនរស់នៅក្រុងតាខ្មៅដែលមានជីវភាពខ្វះខាត។ ក្រុមគ្រួសារគ្មានការងាររកស៊ីធំដុំទេដោយឪពុកជាអ្នករកត្រីតាមបឹងទន្លេ ខណៈម្តាយលក់ត្រីនៅផ្សារ។ រូបគេមិនបានរៀនសូត្រច្រើនទេ ប៉ុន្តែភាគច្រើនទៅតាមម្តាយនៅផ្សារ និងទៅតាមឪពុករកត្រី។
ខ្សែការពារព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«ពុកខ្ញុំជាបុគ្គលិកក្រសួងអប់រំ ហើយគាត់ក៏ជាអ្នកនេសាទដែរ។ ម៉ែខ្ញុំជាអ្នកលក់ត្រី។ រឿងពិបាកបំផុតគឺគ្រួសាររបស់ខ្ញុំអត់មានផ្ទះនៅខ្លួនឯងពិតប្រាកដ។ ខ្ញុំមានបងប្អូន៧នាក់ស្នាក់នៅជាមួយម្តាយម៉ីង។ កាលពីតូច ខ្ញុំអត់សូវបានហាត់បាល់ដិតដល់ដែរ ពីព្រោះខ្ញុំត្រូវជួយម៉ែលក់ត្រី»។
នៅផ្សារ ខ្ញុំដើរប្រមូលអាចម៌ត្រីនៅតាមផ្សារយកមកធ្វើទឹកត្រី។ ធ្វើទឹកត្រីបាន១ធុង យកទៅលក់បានលុយប្រហែលជា៦០០០រៀល បានលុយហ្នឹងយកទៅហាត់បាល់។ ជូនកាលខ្ញុំទៅជាមួយពុកដល់កន្លែងរកត្រី។ ខ្ញុំក្រោកពីដេកប្រហែលជាម៉ោង៤កន្លះជួយដឹកត្រីម៉ែទៅផ្សារ។ ជូនកាលពុកអត់ទៅធ្វើការ ខ្ញុំអាចជិះម៉ូតូពុកទៅហាត់បាល់។ ថ្ងៃខ្លះជិះម៉ូតូជាមួយមិត្តភក្តិ។ បើមិត្តភក្តិអត់ទៅហាត់ ក៏អត់មានអីជិះ ជូនកាលអត់បានទៅហាត់បាល់ដែរ។
No comments:
Post a Comment