អ្នកគុនខ្មែរ ផល លីហួរ បានធ្វើឲ្យអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរមានការភ្ញាក់ផ្អើលជាមួយទេពកោសល្យ និងទម្រង់វាយរបស់កីឡាកររូបនេះជាខ្លាំង។អានព័ត៌មានកីឡាថ្មីៗ
ក្រោយពីរូបគេបានប្តូរដៃមួយស្មើជាមួយនឹងកីឡាករវ័យក្មេងដែលកំពុងប្រជាប្រិយដែលរហ័យនាមក្របីព្រៃ ពេជ្រ សម្បត្តិ នៅក្នុងកម្មវិធីថ្នាក់ជាតិ ដែលធ្វើឡើងនៅក្នុងកំពង់ចាមកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ។
ផល លីហួរ ដែលជាអ្នកប្រដាល់មកខេត្តបាត់ដំបង ហាក់បីមិនសូវជាបានឃើញវត្តមាននៅតាមទូរទស្សន៍ ឬក៏កម្មវិធីធំៗឡើយ ខណៈអ្នកគាំទ្រច្រើនពិតជាកោតសរសើរសមត្ថភាពរបស់កីឡាកររូបនេះ និងជឿជាក់ថា នឹងមានអនាគតភ្លឺស្វាងនៅថ្ងៃអនាគតជាមិនខាត ក្រោយការប្រកួតយប់មិញ៕
No comments:
Post a Comment