Thursday 18 January 2024

រឿង សោភ័ណ្ឌ បោះសម្តីចុកៗទៅកាន់កីឡាករហ្វីលីពីនលឺហើយឆ្អែតបាយមួយខែ

 

កីឡាករគុនខ្មែររហ័សនាមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ និងត្រូវឡើងប្រកួតដណ្តើមពានម៉ារ៉ាតុនជាមួយកីឡាករមកពី 03 ប្រទេសផ្សេងគ្នានៅថ្ងៃទី19 ខែមករា ឆ្នាំ2024 ខាងមុខនេះនៅក្នុងកម្មវិធី Ganzberg Kun Khmer Kung Fu ។ គួរឲ្យដឹងផងដែរថា កីឡាករទាំង 03 ប្រទេសដែលត្រូវប្រកួតដណ្តើម ពានជាមួយ រឿង សោភ័ណ្ឌ គឺមកពីប្រទេសហ្វីលីពីន រុស្ស៊ី និងប្រទេសចិន។អានព័ត៌មានកីឡាថ្មីៗ

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកីឡាករដែលមកពីប្រទេសហ្វីលីពីនដែលយើងសង្កេតឃើញថាកីឡាករម្នាក់នេះគឺជាជើងខ្លាំងមួយរូបដែលគ្រងខ្សែក្រវ៉ាត់ជាច្រើនខ្សែ ហើយមិនត្រឹមតែប៉ុណ្ណោះខ្សែក្រវ៉ាត់គាត់មិនមែនេពាក់ត្រឹមតែចង្កេះនោះទេពោលគឺពាក់ដល់កតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីឃើញកីឡាករហ្វីលីពីនពាក់ខ្សែក្រវ៉ាត់ដល់កបែបនេះ ស្រាប់តែកីឡាករ រឿង សោ ភ័ណ្ឌ បានបោះពាក្យសម្តីចុកៗទៅកាន់កីឡាករហ្វីលីពីនបែបនេះថា ខ្សែក្រវ៉ាត់មានតែ 03 ខ្សែសោះពាក់ត្រឹមចង្កេះ ស្ពាយត្រឹមស្មាបានហើយ កុះពាក់ដល់កអញ្ចឹង ប្អូនឯងមិនទាន់ជួបរបស់ពិតដូចជាបងនោះទេ។

រឿង សោភ័ណ្ឌ ក៏បានបន្តទៀតថាកីឡាករហ្វីលីពីនខ្សែក្រវ៉ាត់ 03 គ្រឿងនេះមិនមែនជាក្តីបារម្មណ៍សម្រាប់គាត់នោះទេ អ្វីដែលគាត់ព្រួយបារម្មណ៍នោះគឺកីឡាករមកពីប្រទេសរុស្ស៊ីនិងប្រទេសចិនដែលគាត់គិតថាពិបាកនិងយកឈ្នះ ៕

No comments:

រាប់សន្លឹកបៀ របៀបក្នុងការភ្នាល់បាការ៉ាត់តាមអនឡាញដែលអ្នកគួរដឹង

រាប់សន្លឹកបៀ បាការ៉ាត់ គឺជាល្បែងបៀដែលមានប្រជាប្រិយភាពបំផុតនិងចាស់ជាងគេ។ ស្រដៀងគ្នាទៅនឹង Black Jack វាជាការងាយស្រួលក្នុងការលេងវា ដែលមិនត្រូវ...