អតីតពិធីករដ៏ល្បីឈ្មោះមួយរូបនិងបច្ចុប្បន្នជាអ្នករៀបចំកម្មវិធីប្រដាល់នៅសង្វៀនគុនខ្មែរ KKIF គឺលោក សំណព្វ បានបង្ហាញពីមហិច្ឆិតារបស់គាត់ក្នុងការរៀបចំឲ្យកីឡាករគុនខ្មែររហ័សនាមមនុស្សឈើ សុខ ធី ជួបសងសឹកជាមួយជើងខ្លាំងលំដាប់របស់ប្រទេសថៃគឺកីឡាករ រដថាំង។អានព័ត៌មានកីឡាថ្មីៗ
នេះបើតាមការឲ្យដឹងរបស់គាត់តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន សម្រាប់ការប្រកួតមួយនេះដែរលោកមានបំណងចង់នាំយកកីឡាករ រដថាំង មកប្រកួតនៅកម្ពុជាយើងតែម្តងដោយមើលឃើញអំពីសមត្ថភាពរបស់ សុខ ធី ឥឡូវក៏មិនអន់ប៉ុន្មានដែរ ដូច្នេះអាចសងសឹកជាមួយគ្នាម្តងទៀតបាន។
គួររំលឹកឡើងវិញថា កីឡាករគុនខ្មែរ សុខ ធី របស់យើងធ្លាប់ប្រកួតជាមួយកីឡាករ រដថាំង របស់ថៃម្តងហើយកាលនោះគឺប្រកួតក្នុងកម្មវិធី ONE ហើយសម្រាប់លទ្ធផលគឺ សុខ ធី បានរងបរាជ័យក្រោមថ្វីដៃមនុស្សយន្តថៃរូបនេះ ហើយក៏ជាលើកទីមួយផងដែរក្នុងអាជីពជាអ្នកប្រដាល់របស់ សុខ ធី ដែលស្គាល់ជាតិបោះបង់ការប្រកួត។
No comments:
Post a Comment