កីឡាករ John Rinon Ornido សញ្ជាតិហ្វីលីពីនវ័យ២០ឆ្នាំ បានស្គាល់ច្បាស់ពីសមត្ថភាពរបស់កីឡាករគុនចម្រុះ ចាន់ រតនា មុនពេលជួបគ្នា ក្នុងកម្មវិធី«អ្នកលេងគុន» នាថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។អានព័ត៌មានកីឡាថ្មីៗ
John Rinon ជាកីឡាករក្បាច់គុនចម្រុះ ប៉ុន្តែរូបគេបានហ្វឹកហាត់គុនល្បុក្កតោបាន៦ខែហើយមុនពេលចូលរួមក្នុងកម្មវិធីអ្នកលេងគុន។ រូបគេជាកីឡាករវ័យក្មេងមែន ប៉ុន្តែសមត្ថភាពខ្ពស់ ដោយធ្លាប់ប្រកួតគុនចម្រុះ៤ដង ក្នុងនោះឈ្នះ៣ និងចាញ់១។ សម្រាប់ការហ្វឹកហាត់ល្បុក្កតោរយៈពេល៦ខែ កីឡាករហ្វីលីពីនរូបនេះមានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ និងបានស្គាល់ច្រើនពីគុនល្បុក្កតោរបស់ខ្មែរ។
កីឡាករ John បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំតែងតែមើលការប្រកួតរបស់កីឡាករ ចាន់ រតនា។ ខ្ញុំបានឃើញគ្រប់ចំណុចពីអ្វីដែលគាត់មាន។ ខ្ញុំមើលឃើញការបំលាស់ទីរបស់គាត់គ្រប់ជំហាន ការវ៉ៃចេញ ចូល ការពារ គ្រប់ការប្រកួតផ្លូវការរបស់គាត់។ ខ្ញុំត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតស្អែក។ ខ្ញុំបានរៀនសូត្រពីកីឡាករ រតនា ជាច្រើន»។
No comments:
Post a Comment