កីឡាករគុនខ្មែរ ឆង ថងសិដ្ឋ អាចនឹងបញ្ចប់អាជីពគុនខ្មែរតែត្រឹមនេះបន្ទាប់ពីរូបគេទទួលរងរបួសបាក់ជើងក្នុងកំឡុងពេលប្រកួត។គួរអោយដឹងផងដែរថាកីឡាករ ឆងថងសិដ្ឋ បានប្រកួតគ្នាជាមួយនឹងកីឡាករជ័យគឹមហុង លក្ខណៈអំបោះឆៅនៅក្នុងកម្មវិធីគ្រុឌគុនខ្មែរដែលធ្វើឡើងនៅលើទឹកដីនៃខេត្តព្រះវិហារកាលពីរាត្រីយប់មិញនេះ។អានព័ត៌មានកីឡាថ្មីៗ
បើយើងក្រឡេកទៅមើលការប្រកួតយើងឃើញថានៅក្នុងទឹកទីពីរកីឡាករ ឆងថងសិដ្ឋ បានព្យាយាមទាត់ជើងឆ្វេងទៅលើកីឡាករ ជ័យគឹមហុង ជាអកុសលជើងឆ្វេងរបស់ថងសិដ្ឋ បានទៅប៉ះនឹងជង្គង់របស់គឹមហុង បណ្តាលអោយបាក់ភ្លាមៗមិនអាចបន្តការប្រកួតទៀតបានឡើយ។
កីឡាករពិតជាមិនអាចដឹងមុននោះទេថាការប្រកួតនៅថ្ងៃនេះនឹងក្លាយជាការប្រកួតចុងក្រោយនៅក្នុងអាជីពរបស់ពួកគេឬយ៉ាងណា។យ៉ាងណាក៏ដោយមានតែសង្ឃឹមថាកីឡាករ ឆងថងសិដ្ឋ ឆាប់ជាពីរបួសនឹងត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញ។
No comments:
Post a Comment