Monday, 18 December 2023

ផល សោភ័ណ្ឌ ប្រាប់រូបមន្តថ្មីដែលធ្វើអោយបេក្ខភាពដណ្តើមឡានប្រកួតអស់ចិត្តរៀងខ្លួន

 

កីឡាករ ផល សោភ័ណ្ឌ បានបង្ហាញការអន់ចិត្តបន្តិចបន្តួចដែលរូបគេមិនអាចឡើងទៅវគ្គផ្តាច់ព្រ័តបានបន្ទាប់ពីចាញ់ការ Vote នៅក្នុងការប្រកួតដណ្តើមឡានរបស់ភេសជ្ជៈប៉ូវកម្លាំង Boostrong ។ ផល សោភ័ណ្ឌ គឺជាម្នាក់ក្នុងចំណោមបេក្ខភាពដណ្តើមឡានទាំង 4 នាក់រូមមាន យេន ឌីណា – លន បញ្ញា និង មឿន សុខហ៊ុច ។ ទោះបីជាយ៉ាងណាក៏ដោយ សោភ័ណ្ឌ មិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័តប្រកួតដណ្តើមឡានបានដោយសារតែចាញ់ការ Vote បើទោះបីជាបានផ្តួលដៃគូអោយសន្លប់នៅក្នុងទឹកទីមួយក៏ដោយ ។អានព័ត៌មានកីឡាថ្មីៗ

ដោយកីឡាករដែលទទួលបានសម្លេង Vote ច្រើនជាងគេនឹងបានប្រកួតគ្នានៅក្នុងវគ្គផ្តាច់ព្រ័តបានទៅលើ មឿន សុខហ៊ុច និង លន បញ្ញា ។ ជាលទ្ធផល លន បញ្ញា បានក្លាយជាម្ចាស់ឡានខ្លាញ់គោថ្មីពី Boostrong បន្ទាប់ពីបានផ្តួល មឿន សុខហ៊ុច អោយបោះបង់ការប្រកួតនៅក្នុងទឹកទីពីរ ។ ក្នុងនាមជាបេក្ខភាពដណ្តើមឡានមួយរូប ផល សោភ័ណ្ឌ បានប្រាប់ពីរូបមន្តថ្មីមួយដែលនឹងធ្វើអោយកីឡាករប្រកួតមានការអស់ចិត្តរៀងខ្លួនដោយមិនរំពឹងទៅលើការ Vote ។

ដោយ ផល សោភ័ណ្ឌ បាននិយាយថា “បើសិនជាមានឱកាសបានចូលលេងក្នុងកម្មវិធីធំលើកក្រោយ ខ្ញុំសូមផ្តាំផ្ញើរទៅដល់ Sponsor ក៏ដូចជាអ្នករៀបចំកម្មវិធីថា ការប្រកួតគួរតែជា ការប្រកួតលក្ខណៈម៉ា រ៉ាតុងដើម្បីអោយកីឡាករអស់ចិត្តរៀងខ្លួន និងម្យ៉ាងវិញទៀតបើយកបរទេសមកប្រកួតគួរតែអោយកីឡាករកម្ពុជាចាប់គ្រាប់ប៉េងប៉ុងរើសលេខ ចាប់បានកីឡាករណាប្រកួតជាមួយកីឡាករនឹងដោយមិនមានការចាប់គូទុកមុន ចំពោះកីឡាករដែលត្រូវឡើងទៅវគ្គបន្តពីររូបគឺជាកីឡាករដែលផ្តួលគូប្រកួតអោយសន្លប់លឿនជាងគេលំដាប់ទីមួយនឹងលំដាប់ទីពីរ ធ្វើបែបនេះកីឡាករនឹងមានការអស់ចិត្តរៀងខ្លួននិងបានដឹងពីសមត្ថភាពខ្លួនឯង” ។

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...