សង្វៀនគ្រុឌគុនខ្មែរ នាំយកទស្សនីយភាពដ៏កម្រដំបូងគេទៅកាន់ទឹកដីអង្គរ អបអរសាទរពិធី រំលឹកគុណអង្គរ ២០២៣។
សង្វៀនគ្រុឌគុនខ្មែរ រៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចូលរួបអបអរសាទរមហាព្រឹត្តិការណ៍ «រំលឹកគុណអង្គរ ២០២៣»។អានព័ត៌មានកីឡាថ្មីៗ
លើកទី៤ ដោយនាំយកទស្សនីយភាពដ៏អស្ចារ្យនៃសិល្ប:គុនខ្មែរបុរាណ និងប្រដាល់គុនខ្មែរ ទៅកាន់ទឹកដីអច្ឆរិយៈ សៀមរាប អង្គរ ក្រោមការជ្រមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា។
ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរ និងផ្សព្វផ្សាយក្បាច់គុនខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឪកាសដ៏ពិសេសនេះ។ នេះគឺជាព្រឹត្តការណ៍ដ៏កម្រ មិនធ្លាប់មានពីមុនមកដែលមានការបង្ហាញក្បាច់គុនបុរាណខ្មែរ និងការរៀបចំកម្មវិធីប្រដាល់គុនខ្មែរ។
នៅលើទឹកដីដ៏ពិសិដ្ឋនេះ ដែលសម្បត្តិវប្បធម៌ពីដូនតាមួយនេះ បានឆ្លាក់ជាសាវតានៅលើប្រាង្គប្រាសាទអង្គរ និង ប្រាសាទផ្សេងៗមួយចំនួនទៀត ហើយពេលនេះបានដាក់បង្ហាញនូវសកម្មភាពពិតៗនៅលើទឹកដីអង្គរផ្ទាល់តែម្តង។
កម្មវិធីនេះធ្វើឡើងចំនួន ២ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ធ្នូ ឆ្នាំ២០២៣ នៅមុខព្រះលានជល់ដំរី ចាប់ពីម៉ោង៦ល្ងាចតទៅ ជាមួយនឹងវត្តមានចូលរួមទស្សនា និងគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករនារាត្រីទី១កន្លងទៅ។
ភ្ញៀវជាតិ និងអន្តរជាតិបានលើកឡើង និងស្ងើចសរសើរពីការរៀបចំ ជាពិសេសទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទយើងនាពេលរាត្រីដែលបំភ្លឺដោយភ្លើងពណ៍ដ៏ល្អប្រណិត និងឥតខ្ចោះដែលគ្រប់គ្នាកម្របានឃើញ។
No comments:
Post a Comment