កីឡាករ លន បញ្ញា ម្ចាស់មេដាយមាសស៊ីហ្គេមបានផ្តាំទៅអ្នកដែលចង់ចាប់អាជីពប្រដាល់ត្រូវសួរខ្លួនឯងឲ្យច្បាស់មុនធ្វើការសម្រេចចិត្តថាតើខ្លួនពិតជាស្រឡាញ់ប្រដាល់ពិតប្រាកដឬយ៉ាងណា។អានព័ត៌មានកីឡាថ្មីៗ
លន បញ្ញា បាននិយាយថា ៖«ប្រសិនបើចាប់អាជីពគុនខ្មែរដោយគ្មានឆន្ទៈពិតប្រាកដ ឃើញគេហាត់ ក៏ចង់ហាត់ដែរជារឿងមិនល្អទេ។ ចាំថា ត្រូវមានឆន្ទៈ និងចំណងចំណូលចិត្តពិតប្រាកដ។ ចំណុចសំខាន់មួយទៀតគឺត្រូវមានរាងកាយមាំមួន។ ត្រូវមើលថា កាយសម្បទាយើងមានអំណោយផលសម្រាប់អាជីពឈឺខ្លួន?
បើសុខភាពយើងមិនល្អ សូមកុំចូលហ្វឹកហាត់។ ការហាត់គុនខ្មែរត្រូវមានរាងកាយមាំមួន សុខភាពល្អ ដោយមានដុងពីកំណើត មានឆន្ទៈស្រឡាញ់ពិតប្រាកដចាំមកហ្វឹកហាត់ទើបជោគជ័យ។ អ្នកមានអាយុច្រើនចាប់ពី២៥ឆ្នាំឡើងទៅ យកល្អកុំហាត់ ពីព្រោះការហាត់គុនខ្មែរត្រូវការហ្វឹកហាត់តាំងពីក្មេង តែត្រឹមអាយុ១៨ឆ្នាំអាចចូលហ្វឹកហាត់បាន»។
លន បញ្ញា ជាកីឡាករឃីកបុកស៊ីង និងគុនខ្មែរដ៏ល្អម្នាក់នៅក្នុងប្រទេសកម្ពុជាដែលបានឈ្នះមេដាយមាស១ និងប្រាក់១ ពីកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។ នៅស៊ីហ្គេម លើកទី៣២ រូបគេបានឈ្នះមេដាយមាសលើកីឡាឃីកបុកស៊ីងទម្ងន់ ៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករ Haris Sofyan Abdul របស់ឥណ្ឌូណេស៊ី។
No comments:
Post a Comment